(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាក្រសួងពាណិជ្ជកម្ម០៣រូប។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែមីនានេះ។
ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម០៣រូប ដែលទើបតែងតាំងថ្មីរួមមាន៖
១៖ លោក ងួន ម៉េងតិច មានឋានៈស្មើ រដ្ឋលេខាធិការ ដោយពុំទទួលប្រាក់បំណាច់មុខងារ
២៖ លោកស្រី នួន ពេជ្រសុផល មានឋានៈស្មើ អនុរដ្ឋលេខាធិការ ដោយពុំទទួលប្រាក់បំណាច់មុខងារ
៣៖ លោក ម៉េង និមល មានឋានៈស្មើ អនុរដ្ឋលេខាធិការ ដោយពុំទទួលប្រាក់បំណាច់មុខងារ៕
សូមអានព្រះរាជក្រឹត្យទាំងស្រុង៖