(ភ្នំពេញ)៖ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបានចាត់វិធានការដាក់បម្រាមផ្អាកជនបរទេសមកពីប្រទេសចំនួន ៦ ចូលមកកម្ពុជា ក្នុងរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែមីនាតទៅ ក្រសួងទេសចរណ៍បានប្រកាសប្រាប់បន្តដល់សមាគមឧស្សាហកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ពិសេសការីទេសចរណ៍ដែលទទួលកញ្ចប់ទស្សនកិច្ចទីផ្សារទេសចរណ៍អឺរ៉ុប អាមេរិក និងមជ្ឈិមបូព៌ាសូមចូលរួមផ្សព្វផ្សាយទៅដល់ដៃគូរបស់ខ្លួន និងអនុវត្តតាមវិធានការនេះឱ្យបានគត់មត់។
ប្រទេសទាំង៦នោះរួមមាន អ៉ីតាលី អាល្លឺម៉ង់ បារាំង អេស្ប៉ាញ សហរដ្ឋអាមេរិក និងអ៉ីរ់ង់ (អនុវត្តចាប់ពីថ្ងៃទី១៨ ខែមីនាតទៅ)៕