(ព្រះសីហនុ) ៖ កម្លាំងនគរបាល កណ្តាលនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំង អធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ បានធ្វើការស្រាវជ្រាវ រហូតតាមចាប់ជនសង្ស័យ២នាក់ ម្នាក់ជាប់ពាក់ព័ន្ធ និងសកម្មភាពកាប់គេបណ្តាលឲ្យរងរបួសធ្ងន់ និងម្នាក់កាច់កម៉ូតូ របស់ប្រជាពលរដ្ឋ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦។
មន្រ្តីនគរបាលព្រហ្មទណ្ឌ ខេត្តព្រះសីហនុ បានបញ្ជាក់ថា ករណីទី១ កម្លាំងនគរបាល បានចាប់ខ្លួនជនសង្ស័យ ម្នាក់ឈ្មោះ ជ្រឹម ផាន់ណា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាងឈើ ក្រោយពីបានកាប់ទៅលើ ជនរងគ្រោះឈ្មោះ ទិត្យ ភេទប្រុស អាយុ១៧ឆ្នាំនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ នៅរោងសិប្បកម្មកែច្នៃ ក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។
ករណីទី២:កម្លាំងបានធ្វើការ ស្រាវជ្រាវ និងចាប់បានជនសង្ស័យម្នាក់ ពីបទលួចាច់សោក ម៉ូតូកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។
ជនសង្ស័យឈ្មោះ ង្វៀង យាំងហុង ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅ និងមុខរបរមិនពិតប្រាកដ។ ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ហេង ណាវី ភេទស្រី អាយុ៧១ឆ្នាំ មុខមេផ្ទះ ស្នាក់នៅកន្លែងកើតហេតុខាងលើ។ ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការចាត់ការតាមនីតិវិធី៕