(ភ្នំពេញ)៖ នៅព្រឹកព្រលឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ អដ្ឋិធាតុរបស់សម្តេចវិបុលបញ្ញា សុខ អាន ត្រូវបានហែចេញពីភូមិគ្រឹះ ទៅតម្កល់នៅវត្តសារាវ័នតេជោ ក្នុងខណ្ឌដូនពេញ។
រដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ បានរៀបចំក្បួនហែអដ្ឋិធាតុដោយថ្មើរជើង សម្តេចវិបុលបញ្ញា សុខ អាន ចេញពីភូមិគ្រឹះសម្តេចវិបុលបញ្ញា ឆ្ពោះទៅតម្កល់អដ្ឋិធាតុនៅវត្តសារាវ័នតេជោ។
កម្មវិធីដង្ហែនោះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបិទផ្លូវមួយចំនួនជាបណ្តោះអាសន្ន ដោយមិនអនុញ្ញតឲ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់ឡើយ ដើម្បីសម្រួលដល់ការដង្ហែនេះ។
គួរបញ្ជាក់ថា សម្ដេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានទទួលមរណភាព កាលពីវេលាម៉ោង០៦៖៣២នាទីល្ងាច ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យទីក្រុងប៉េកាំង ប្រទេសចិន ដោយរោគាពាធ ក្នុងជន្មាយុ៦៦ឆ្នាំ៕