Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅផ្លូវឧកញ៉ាម៉ុងឬទ្ធី ខណ្ឌសែនសុខ, សមត្ថកិច្ចកំពុងជួយសង្គ្រោះ (Video Live)

14-03-2020 21:05

(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណជិត៩យប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋលក់ឥវ៉ាន់ចាប់ហ៊ួយយ៉ាងសន្ធោសន្ធៅ នៅផ្សារដើមអំពិល តាមបណ្ដោយផ្លូវឧកញ៉ាម៉ុងឬទ្ធី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ពីកន្លែងកើតហេតុបានឲ្យដឹងថា​ ខណៈពេលនេះកម្លាំងសមត្ថកិច្ចកំពុងជួយអន្ដរាគមន៍ បាញ់ទឹកពន្លត់យ៉ាងយកចិត្តទុកដាក់។ ខណៈមូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។

សម្រាប់ព័ត៌មានលម្អិត Fresh News នឹងផ្សាយជូនជាបន្ដបន្ទាប់៕