(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៨ករណី ក្នុងនោះករណីប្រើប្រាស់១៤ករណី និងករណីជួញដូរ១៤ករណី ដោយឃាត់ខ្លួនជនសង្ស័យ៤៨នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ១៤ ខែមីនា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន២១៨០ករណី ឃាត់មនុស្ស៤៣៨៩នាក់ (ស្រី២៧១នាក់)៕