(ភ្នំពេញ)៖ ដើម្បីបញ្រ្ជាបនៃការយល់ដឹង និងសម្អាតតាមដងទន្លេ និងការចូលរួមប្រារព្ធពិធីអបអរសាទរពិធីបុណ្យទន្លេលើទី៦ នាឆ្នាំ២០២០ នេះក្រោមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព» នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំមន្ត្រីរាជការចុះធ្វើអនាម័យ សំអាតបរិស្ថាន ដោយដើររើសសំរាមតាមដងទន្លេបាសាក់ក្រោម ស្ពានព្រះមុនីវង្ស។
ពិធីនេះ មានការចូលរួមពីលោក អំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ, លោក គិត សុផល មេបញ្ជាការប៉េអឹមខណ្ឌ, លោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅទើបឡើងថ្មី ព្រមទាំងអភិបាលរងខណ្ឌ ចៅសង្កាត់ ស្មៀន ប្រធានផ្សារ, ក្រុមយុវជនស.ស.យ.ក, កម្លាំងប្រជាការពារខណ្ឌយ៉ាងផុលផុស ដោយដើរប្រម៉ែប្រមូលរើសសំរាមនៅតាមដងទន្លេបាសាក់នៅក្រោមស្ពានព្រះមុនីវង្សចាស់ ថ្មីសង្កាត់ច្បារអំពៅទី១និងទី២នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅរាជធានីភ្នំពេញពោលគឺទីក្រុងស្អាតគឺផ្ដើមពីយើងទាំងអស់គ្នាផងដែរ។
លោក ចេង មុនីរ៉ា បានបន្ថែមឲ្យដឹងថា ការធ្វើពិធីខាងលើគឺដើម្បីថែរក្សាសោភ័ណភាព អនាម័យ បរិស្ថានក្នុងមូលដ្ឋាន និងដើម្បីបញ្ជ្រាបការយល់ដឹង ការសម្អាតទន្លេ ដើម្បីចូលរួមអបអរពិធីបុណ្យ ទន្លេលើកទី៦ ក្រោមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព»។
លោកអភិបាលខណ្ឌបឹងកេងកង ក្នុងពិធីខាងលើក៏បាន សំណូមពរអោយម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្មនិងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយ ផ្លូវខាងលើចូលរួមចំណែកដើម្បី ថែរក្សាបរិស្ថានអនាម័យ អោយបានល្អប្រសើរ ដើម្បីសុខភាពនិងការរស់នៅរបស់បងប្អូនស្របពេលដែលជំងឺរលាកសួតប្រភេទថ្មីCovid-19កំពុងឆ្លងរាលដាលនៅក្នុងប្រទេសផ្សេងៗផងដែរ។
គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំអោយខណ្ឌទាំងអស់ ក្នុងរាជធានីភ្នំពេញអោយធ្វើការរៀបចំកម្មវិធីបញ្ជៀបការយល់ដឹង ការសម្អាតទន្លេ ដើម្បីចូលរួមអបអរសាទរពិធី បុណ្យទន្លេ លើកទី៦ ឆ្នាំ២០២០ ក្រោមប្រធានបទ ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព ដែលប្រារព្ធធ្វើឡើងទីរួមខេត្តបាត់ដំបងចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែមិនា ដែលមាន ការអញ្ជើញចូលរូមជាអធិបតីពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំផ្សេងៗទៀតជាច្រើនផងដែរ៕