(ភ្នំពេញ)៖ លោក ពេជ្រ កែវមុនី ប្រធានគណៈកម្មាធិកាគណបក្សខណ្ឌមានជ័យ និង លោក យិត បុណ្ណា ប្រធានក្រុមការងារចុះជួយ សង្កាត់ចាក់អង្រែក្រោម និងសមាជិកសមាជិកា ចំនួន៨០៣នាក់ បានបើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤២ អាណត្តិទី៥ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២០ នៅមជ្ឍមណ្ឌលម៉ូឌែន២ រាជធានីភ្នំពេញ។
នៅក្នុងកិច្ចប្រជុំនោះ លោក ពេជ្រ កែវមុនី បានអំពាវនាវឲ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ បន្តយកចិត្តទុកដាក់ លើសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ឲ្យទទួលបានភាពកក់ក្តៅជាងអាណត្តិមុន ដើម្បី ឲ្យប្រជាពលរដ្ឋ កាន់តែមានទំនុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា សម្រាប់អាណត្តិថ្មីនេះ។
ជាមួយគ្នានោះ លោក ពេជ្រ កែវមុនី បានអរគុណដល់សមាជិកគណបក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែង បំពេញការងារ បានយ៉ាងល្អកាលពីអាណត្តិមុនហើយសង្ឃឹមថា សមាជិកទាំងអស់នឹងបន្តការងារ របស់ខ្លួនបន្ថែមទៀតនៅអាណត្តិថ្មីនេះឲ្យ បានកាន់តែប្រសើរ និងខ្លាំងក្លាទៀត។
ជាមួយគ្នានេះ លោក ពេជ្រ កែវមុនី បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សានូវសមិទ្ធផល ដែលកម្ពុជាទទួលបាននាពេលនេះ ពិសេសចូលរួមថែរក្សាឲ្យបាននូវសន្តិភាព សម្រាប់សង្គមជាតិទាំងមូល ដើម្បីឲ្យរាជរដ្ឋាភិបាល កាន់តែមានឱកាសអភិវឌ្ឍ ប្រទេសជាតិជាបន្ត ចំណែកប្រជាពលរដ្ឋកាន់អាចមានលទ្ធភាពធ្វើឲ្យជីវភាពប្រសើរឡើង និងរស់ប្រកបដោយសុភមង្គល៕