(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
១៖ សម្តេចតេជោ ហ៊ុន សែន ទាត់ចោលការផ្សាយព័ត៌មានក្លែងក្លាយរបស់ទូរទស្សន៍បរទេសមួយ ដែលថាសម្តេចឆ្លង Covid-19 (ចុចអាន)
២៖ ក្រសួងការបរទេសកម្ពុជា៖ ការលើកឡើងរបស់ លោក Patrick Murphy ពាក់ព័ន្ធនឹងសវនាការ លោក កឹម សុខា គឺផ្ទុយទៅនឹងស្មារតីថ្មីរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ (ចុចអាន)
៣៖ គណបក្សនយោបាយចំនួន២ ចេញលិខិតឆ្លើយតបចំពោះការលើកឡើងរបស់ អគ្គរដ្ឋទូតសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងសវនាការលោក កឹម សុខា (ចុចអាន)
៤៖ សំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេសរបស់ កឹម សុខា៖ «គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ» (ចុចអាន)
៥៖ ក្រសួងសាធារណការ ចេញសេចក្តីប្រកាសកែសម្រួលថ្មី៖ ការសម្រេចផ្អាកនាវាដឹកអ្នកដំណើរ ឬដឹកភ្ញៀវទេសចរចូលកម្ពុជា, ក្រសួងផ្អាកចូលតាមតែច្រកក្អមសំណរព្រំដែនកម្ពុជា-វៀតណាមមួយប៉ុណ្ណោះ មិនសំដៅគ្រប់ច្រកនោះទេ (ចុចអាន)
៦៖ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីពីរ ស្តីពីវិសោនកម្មកិច្ចព្រមព្រៀង វិនិយោគទូលំទូលាយអាស៊ាន ត្រូវបានរដ្ឋសភាអនុម័តហើយ (ចុចអាន)
៧៖ ជនបរទេស២នាក់ មានកំដៅខ្លួនលើសពី៣៨អង្សា ចូលទស្សនាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ត្រូវបានយកសំណាកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (ចុចអាន)
៨៖ ក្រសួងអប់រំបង្កើតកម្មវិធីសិក្សា «ការរៀនតាមប្រព័ន្ធអេឡិចត្រូនិក -E-learning» ដោយឥតគិតថ្លៃ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 (ចុចអាន)
៩៖ ចៅស្រីសម្តេចតេជោ ហ៊ុន សែន បន្តឈរកំពូលតារាងកម្មវិធីប្រកួតប្រជែងគណិតវិទ្យាប្រចាំតំបន់អាស៊ី និងពិភពលោក (ចុចអាន)
១០៖ ក្រសួងសុខាភិបាល៖ លេខទូរស័ព្ទ ១១៥ សម្រាប់ឲ្យពលរដ្ឋរាយការណ៍ជំងឺ COVIDI-19 ត្រូវបានជួសជុលរួចរាល់ ដាក់ដំណើរការឡើងវិញដូចធម្មតា (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ ចិនអះអាងថា នៅថ្ងៃព្រហស្បតិ៍មានអ្នកឆ្លង COVID-19 ចំនួន២០នាក់ និងស្លាប់៧នាក់ ខណៈអ្នកជាសះស្បើយវិញមាន១,៣១៨នាក់ (ចុចអាន)
២៖ អ្នកជំនាញចិន៖ ប្រសិនបើគ្រប់ប្រទេសធ្វើដូចចិន នោះពិភពលោកនឹងអាចគ្រប់គ្រង COVID-19 ទាំងស្រុងនៅក្នុង «ខែមិថុនា» (ចុចអាន)
៣៖ លោក ដូណាល់ ត្រាំ បញ្ជាក់ច្បាស់ៗម្តងទៀត៖ «ខ្ញុំមិនបារម្ភ ហើយក៏មិនខ្លាចឆ្លងវីរុសកូរ៉ូណានោះដែរ» (ចុចអាន)
៤៖ អ្នកនាំពាក្យចិន៖ «យោធាអាមេរិកប្រហែលជាអ្នកដែលបាននាំ COVID-19 ចូលទៅកាន់ទីក្រុងវូហានរបស់ចិន» (ចុចអាន)
៥៖ មន្ត្រីទូតហ្វីលីពីនម្នាក់ប្រចាំនៅទីស្នាក់កណ្តាល UN ឆ្លង COVID-19 (ចុចអាន)
៦៖ ទីបំផុតភរិយានាយករដ្ឋមន្ត្រីកាណាដា «មានផ្ទុក COVID-19» ក្រោយក្រុមជំនាញធ្វើតេស្តរួច! (ចុចអាន)
៧៖ ទីបំផុតប្រធានាធិបតីប្រេស៊ីលក៏ទៅធ្វើតេស្តរក COVID-19 ដែរក្រោយជួបលោក ដូណាល់ ត្រាំ (ចុចអាន)
៨៖ សមាជិកសភាពីរនាក់ទៀត ឆ្លង COVID-19, ធ្វើឱ្យចំនួនសមាជិកសភាបារាំង ដែលឆ្លងជំងឺនេះកើនដល់ ៩នាក់ (ចុចអាន)
៩៖ មនុស្សស្លាប់នៅអ៉ីតាលី កើនយ៉ាងគំហុកដល់១,០១៦នាក់ ក្នុងចំណោមអ្នកឆ្លង COVID-19 សរុប១៥,១១៣ករណី (ចុចអាន)
១០៖ លទ្ធផលធ្វើតេស្តលើមន្រ្តីរដ្ឋាភិបាលប្រេស៊ីលម្នាក់ ដែលធ្លាប់ជួបផ្ទាល់ និងឈរថតរូបជាប់ជាមួយប្រធានាធិបតី ដូណាល់ ត្រាំ បង្ហាញថា «មានផ្ទុកមេរោគ Covid-19», តើ ដូណាល់ ត្រាំ អាចឆ្លងជំងឺនេះទេ? (ចុចអាន)
១១៖ សមាជិកសភាអាមេរិក៖ «ប្រជាជនអាមេរិកពី ៧០-១៥០លាននាក់នឹងឆ្លង COVID-19 ប្រសិនបើការទប់ស្កាត់គ្មានប្រសិទ្ធភាព» (ចុចអាន)
១២៖ ក្រុមហ៊ុននាវាទេសចរណ៍ធំៗចំនួនពីរ Princess Cruises និង Viking Cruises សម្រេចផ្អាកប្រតិបត្តិការទាំងអស់ជាបណ្តោះអាសន្ន ដោយសារបញ្ហា COVID-19 (ចុចអាន)
១៣៖ បុរសខ្លាំងហ្វីលីពីនប្រកាស «បិទរដ្ឋធានីម៉ានីលដែលមានប្រជាជន១២លាននាក់់» និងវិធានការផ្សេងទៀតដើម្បីទប់ស្កាត់ COVID-19 (ចុចអាន)
១៤៖ ចិនប្រកាសឧបត្ថម្ភសម្ភារៈវេជ្ជសាស្ត្រទៅកូរ៉េខាងត្បូង អ៉ីរ៉ង់ និងជប៉ុន ដើម្បីទប់ស្កាត់ការឆ្លងរាលដាល COVID-19 (ចុចអាន)
១៥៖ បារាំងប្រកាសបិទសាលារៀនទាំងអស់ទូទាំងប្រទេស និងណែនាំមនុស្សចាស់ៗ ដែលសុខភាពមិនល្អកុំឲ្យចេញពីផ្ទះ (ចុចអាន)
១៦៖ សិង្ហបុរីសម្រេចលែងឲ្យអ្នកដំណើរដែលមានប្រវត្តិទៅអ៉ីតាលី បារាំង អេស៉្បាញ និងអាល្លឺម៉ង់ ឆ្លងកាត់ឬចូលក្នុងប្រទេសខ្លួន (ចុចអាន)
១៧៖ COVID-19: លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអ៊ែរឡង់ លើកដៃសំពះគ្នាទៅវិញទៅមក ជំនួសឱ្យការចាប់ដៃ (ចុចអាន)
១៨៖ រដ្ឋមន្ត្រីមហាផ្ទៃអូស្ត្រាលីដែលផ្ទុក COVID-19 ធ្លាប់ជួបកូនស្រីលោក ដូណាល់ ត្រាំ និងអគ្គរដ្ឋអាជ្ញាអាមេរិក (ចុចអាន)