(កំពង់ធំ)៖ កាលពីវេលាម៉ោង ១២៖៣០នាទីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ មានអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋដោយមូលហេតុផ្ទុះសេខ្សែភ្លើង។
ម្ចាស់ផ្ទះឈ្មោះ ខេង រ៉ា ត្រូវជាប្ដី និងប្រពន្ធឈ្មោះ អេង ហឿ ផ្ទះដែលត្រូវឆេះមានទំហំ ៦គុណនឹង៩ម៉ែត្រ ជញ្ជាំងស័ង្កសី រនាបក្តារបន្ទះ និងដំបូលប្រកស័ង្កសី។
ក្នុងនោះផងដែរ ការខូចខាតទ្រពសម្បត្តិមានដូចជាលុយ ១.០០០ដុល្លារ ទូដាក់ខោអាវ ២គ្រឿង គ្រែប្រអប់ ១គ្រឿង មាសចិញ្ចៀនត្រា ៥ជឺ កង់១គ្រឿង ផ្ទាំងសូឡា១បន្ទះ និងអាគុយ១កម្លាំង១០០វ៉ាត់។
ករណីនេះក៏មានការរាលដល់ ផ្ទះលោកយឿន ឡៃសឿង អាយុ៣៥ឆ្នាំ ប្រពន្ធ ឈិន គឹម អាយុ៣៨ឆ្នាំ ផ្ទះទំហំ ៥គុណនឹង៤ ជញ្ជាំងស័ង្កសីរនាបក្តាររបន្ទះ និងដំបូលស័ង្កសីត្រូវបានឆេះមួយខាង ហើយក្រុមអន្តរាគមន៍ជួយពន្លត់ទាន់ពេលវេលា ហើយខូចខាតទ្រព្យសម្បត្តិរួមមាន៖ អង្ករមួយបេ ៥០គីឡូក្រាម ទូរទស្សន៍ ១គ្រឿង លុយខ្មែរ១លានរៀល។
ដោយមានការចុះអន្តរាគមន៍ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកម្លាំងជំនាញជួយពន្លត់អគ្គិភ័យបានទាន់ពេលវេលា។
ភ្លាមៗនោះផងដែរ ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ក្រុមជំនាញបាននាំយករថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ចុះអន្តរាគមន៍ពន្លត់អគ្គីភ័យយ៉ាងលឿនបំផុត។
ជាចុងក្រោយលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់បំផុតព្រោះរដូវនេះជារដូវក្តៅ រដូវរាំងស្ងួត រកវាបណ្ដាលឱ្យឆាប់ចេះលឿនបំផុត។ ពេលបងប្អូនជាពលរដ្ឋទៅណាមកណាត្រូវបិទចរន្តអគ្គិសនី ភ្លើងទៀន ភ្លើងធូប និងភ្លើងចង្ក្រានមានការកើនឡើងលឿនបំផុត ប្រសិនបើយើងមិនបានយកចិត្តទុកដាក់៕