(ភ្នំពេញ)៖ សមាជិកសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា ប្រចាំរាជធានីភ្នំពេញ បានរៀបចំកម្មវិធីអាហារសាមគ្គី និងរាត្រីវប្បធម៌លើកទី១ សម្រាប់ឆ្នាំ២០២០ ដោយមានសមាស ភាពចូលរួមដូចជា ក្រុមប្រឹក្សាភិបាល បុគ្គលិក រៀមច្បងសមាជិកសមាជិកា និងតំណាងសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី សម្តេចព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា សរុបអ្នកចូលរួមប្រមាណ ៦០នាក់ សរុបអ្នកចូលរួមជិត ១០០នាក់ ក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនង សាមគ្គីភាព និងចែករំលែកបទពិសោធន៍ល្អៗរវាងសមាជិករៀមច្បង និងក្រុមការងារ ព្រមទាំងរំលឹក និងផ្សព្វផ្សាយពីសិល្បៈទំនៀមទំលាប់ វប្បធម៌ ប្រពៃណី និងអត្តសញ្ញាណចំរុះជនជាតិដើមភាគតិច។
នៅក្នុងពិធីជួបជុំនោះលោក ងួន ស្តេចភក្តី សាកលវិទ្យាធិការរងសាកលវិទ្យាល័យព្រះសីហមុនីរាជា បានចែករំលែកបទពិសោធន៍ ចំណេះដឹង និងជំរុញលើកទឹកចិត្ត និស្សិតជនជាតិភាគតិច ដែលបាននិងកំពុងសិក្សា នៅសាកលវិទ្យាល័យព្រះសីហមុនីរាជា និងសាកលវិទ្យាល័យស័យដទៃទៀត ឲ្យខិតខំសិក្សារៀនសូត្រ ធ្វើយ៉ាងណារៀនឲ្យចេះ ធ្វើឲ្យកើត ដើរឲ្យត្រូវតំណាងក្រុមប្រឹក្សា ភិបាល និងអ្នកចូលរួមបានឡើងបានចំណាប់អារម្មណ៍ និងចែករំលែក បទពិសោធន៍ល្អៗ អំពីជម្រុញលើកទឹកចិត្តការសិក្សារៀនសូត្រ គោលដៅជីវិត ការចូលរួមជួយកិច្ចការងារសមាគម សហគមន៍ និងសង្គម ការថែរក្សាសិល្បៈ ទំនៀមទំលាប់ វប្បធម៍ ប្រពៃណី និងអត្តសញ្ញាណជនជាតិដើមភាគតិច។
គួរបញ្ជាក់ថា នៅក្នុងកម្មវិធីសមាជិកបានរៀបចំម្ហូបអាហារចំរុះជនជាតិដើម មានដូចជា ជនជាតិ ពូនង គ្រឹង កួយ ព័រ ដើម្បីអោយអ្នកចូលរួមបានភ្លក់រស់ជាតិ និងស្វែងយល់អំពីម្ហូបអាហារប្រពៃណី របស់ជនជាតិដើមភាគតិច។ ការរៀបចំតាំងបង្ហាញសម្លៀកបំពាក់ ក្រណាត់ គង ខ្មោះ កាផា ស្នារ ដឹង ស្មុក ចាប៉ីឃ្លោក និងសម្ភារៈប្រើប្រាស់ ព្រមទាំងតាំងសៀភៅពាក់ព័ន្ធជនជាតិដើមភាគតិចមួយ ចំនួនសម្រាប់ចែកជូនអ្នកចូលរួមថែមទៀត៕