(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានរកឃើញថា ការសាងសង់កុដិ ក្នុងវត្តកងជុំ ស្ថិតក្នុងភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ខុសពីខ្លឹមសារនៃសេចក្ដីអនុញ្ញាតរបស់អាជ្ញាធរអប្សរា ដែលអាចប៉ះពាល់ដល់សក្ដានុពលផ្នែកបុរាណវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធក្រុងអង្គរធំ។

តាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរអប្សរា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ ព្រះតេជគុណ សេង ពេជ្រ ព្រះចៅអធិការវត្តកងជុំ ផ្អាកការសាងសង់ជាបណ្ដោះអាសន្ន និងសូមធ្វើការកែប្រែដូចខាងក្រោម៖

* ត្រូវគាស់ជើងតាងថ្មី ដែលទើបដាំរួចចោល និងលុបរណ្ដៅជើងតាងទាំងអស់វិញ
* ត្រូវប្រើជើងតាងទំហំត្រឹមតែ០.៨ម៉ែត្រ គុណ០.៨ម៉ែត្រ និងជីករណ្ដៅជម្រៅមិនលើសពី ០.៣ម៉ែត្រពីដីធម្មជាតិ
* កែប្រែទំហំសំណង់កុដិនេះត្រឹម ១១.២ម៉ែត្រ គុណ១១.៧ម៉ែត្រ តាមគំនូសប្លង់ដែលបានព្រមព្រៀង
* ពេលចាប់ផ្ដើមរុះរើត្រូវជូនដំណឹងដល់អាជ្ញាធរពាក់ព័ន្ធ ដើម្បីបញ្ជូនអ្នកបច្ចេកទេសចុះត្រួតពិនិត្យ៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់អាជ្ញាធរអប្សរា៖