(ភ្នំពេញ)៖ នៅម៉ោង៨៖០០នាទីព្រឹក ថ្ងៃចន្ទ ទី៤ ខែមករា ឆ្នាំ២០១៦ ព្រឹទ្ធសភានៃកម្ពុជា នឹងបើកសម័យប្រជុំពេញអង្គលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៣ ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដើម្បីស្តាប់របាយការណ៍ គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីសកម្មភាពការងាររបស់ ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៧ និងលើកទី៨ នីតិកាលទី៣ នេះបើតាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា៕