(កំពង់ចាម)៖ ដើម្បីសុវត្ថិភាពម្ហូបអាហារ និងសុខភាពប្រជាពលរដ្ឋ មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ចាម នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្អាវ បានចុះត្រួតពិនិត្យទំនិញម្ហូបអាហារ នៅផ្សាផ្អាវ ដែលមានទីតាំងស្ថិតនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកកំពង់រាម ខេត្តកំពង់ចាម។

លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ចាម បានឲ្យដឹងថា គោលបំណង នៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ក្នុងថ្ងៃដដែលនោះដែរ មន្រ្តីសាខាកាំកុងត្រូល បានធ្វើការណែនាំដល់អាជីវករដទៃឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា៕

ជាមួយគ្នានេះ ក្រោយពេលត្រួតពិនិត្យ យើងរកឃើញទំនិញហួសកាលបរិច្ឆេតប្រើប្រាស់មួយចំនួនធំដូចខាងក្រោម៖

*cocacola ១៧ដប
*AQURIUS ២១ដប
*នំក្រៀម PHUCAN ៩កញ្ចប់
*cocazero ២៤ដប
*Samurai ៨០យួរ
*តែបៃតង Fuzetea ៦៥កេះ ហើយទំនិញទាំងនេះ ត្រូវដកហូតយកទៅកំទេចចោល៕