(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ បានព្រមានចាត់វិធានការតាមច្បាប់ ចំពោះគម្រោងសំណង់ផ្ទះល្វែងមួយ ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើមិនព្រមបង់ផាកពិន័យ រឿងធ្វើអាជីវកម្មគ្មានអាជ្ញាបណ្ណ។

តាមរយៈសេចក្តីប្រកាសរបស់ ក្រសួងសេដ្ឋកិច្ចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឱ្យដឹងថា ក្រសួងសេដ្ឋកិច្ច បានអញ្ជើញម្ចាស់គម្រោងសំណង់ផ្ទះល្វែង LS Singature Home នេះ ឱ្យទៅដាក់ពាក្យស្នើសុំអាជ្ញាបណ្ណអភិវឌ្ឍលំនៅឋាន តាមរយៈលិខិតអញ្ជើញចំនួនពីរលើកប្រគល់ដល់ទីតាំងការដ្ឋានសំណង់ ប៉ុន្តែម្ចាស់សំណង់មិនបានទៅដាក់ពាក្យសុំអាជ្ញាបណ្ណឡើយ។ ដូច្នេះអនុលោមតាមច្បាប់ ក្រសួងសម្រេចផាកពិន័យចំពោះអាជីវកម្មគ្មានអាជ្ញាបណ្ណនេះ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងទាំងស្រុងរបស់ក្រសួងសេដ្ឋកិច្ច៖