(ភ្នំពេញ)៖ ក្លឹបបាល់ទាត់ស្វាយរៀងដឹកនាំដោយលោក រិទ្ធ ឌីកា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥នេះ បាននាំយកថវិកាចំនួន៣០០០ដុល្លារ ដែលជាប្រាក់មកពីការចូលរួមឧបត្ថម្ភពីសមាជិក ក្រុមគ្រួសារ និងមិត្តភក្តិទាំងឡាយ យកទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមចំណែក បំពេញការខ្វះខាត លើការជួយសង្គ្រោះកុមារកម្ពុជា។
ក្នុងពិធីទទួលថវិកា ពីក្លឹបបាល់ទាត់ជើងខ្លាំងមួយនេះ M.Laurent DENIS តំណាងលោកវេជ្ជបណ្ឌិត RICHNER បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនក្លឹបបាល់ទាត់មួយនេះ ដែលបានខិតខំចំណាយថវិកា ដើម្បីរួមចំណែកជាមួយនឹង មូលនិធិគន្ធបុប្ផា៕