(ភ្នំពេញ)៖ វត្តមានរបស់សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ នឹងក្លាយជាសករាជថ្មីនៃវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ចនៅរាជធានីភ្នំពេញ សម្រាប់បម្រើសេវាកម្មបដិសណ្ឋាកិច្ច ធុរៈកិច្ច សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកពីគ្រប់តំបន់នៃសកលលោក។

សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ ជាសណ្ឋាគារផ្កាយប្រាំ ដែលនឹងដាក់ឱ្យដំណើរការនៅត្រីមាសទី៣ ឆ្នាំ២០២០ មានបន្ទប់ចំនួន 248 បន្ទប់ ភោជនីយដ្ឋានប្រណីត សាលប្រជុំដ៏ទំនើប បន្ទប់ស្ប៉ា ស្កាយបារ៍ ព្រមទាំងសេវាកម្មជាច្រើនទៀត។

សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ មានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញ នៅក្បែរសារមន្ទីរជាតិ ព្រះបរមរាជវាំង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាលវិចិត្រសិល្បៈ វាលព្រះមេរុ ផ្សាររាត្រី វត្តអារាម និងទន្លេចតុមុខ ដែលផ្តល់ភាពងាយស្រួលដល់ភ្ញៀវជាតិនិងអន្តរជាតិក្នុងដំណើរទស្សនកិច្ចនៅទីក្រុងភ្នំពេញ។

មួយវិញទៀតសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ីន ភ្នំពេញ បានអភិរក្សវីឡាពីសម័យអាណានិគមបារាំង ដែលស្ថិតនៅចំកណ្តាលសណ្ឋាគារ ក្នុងគោលបំណងរក្សានូវប្រវត្តិសាស្រ្តក៏ដូចជាការវិវឌ្ឍស្ថាបត្យកម្មរបស់កម្ពុជា លើកកម្ពស់តម្លៃស្ថាបត្យកម្មកម្ពុជា និងជាផ្នែកមួយនៃរក្សាអត្តសញ្ញាណរបស់តំបន់នេះផងដែរ៕