Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជនជាតិគុយវ៉ែត បំបែកកំណត់ត្រាផ្សព្វផ្សាយពីប្រទេសរបស់ខ្លួន ដោយជិះមូតូស្ទើជុំវិញពិភពលោក ប្រើពេល ១២០ថ្ងៃមកដល់កម្ពុជា

13-03-2020 15:57

(ភ្នំពេញ)៖ លោក Abdul Mohsin T. Albaghli អ្នកជិះម៉ូតូធំ ជនជាតិគុយវ៉ែត ធ្វើដំណើរមកដល់កម្ពុជា តាមច្រកព្រំដែនវៀតណាម បន្ទាប់ពីបានធ្វើដំណើរចេញពីប្រទេសរបស់ខ្លួន ឆ្លងកាត់ប្រទេសជាច្រើន ដោយចំណាយពេល១២០ថ្ងៃ។

ជនជាតិគុយវ៉ែតរូបនេះ គ្រោងនឹងចាកចេញនៅថ្ងៃ១៤ខែមីនាឆ្នាំ២០២៩០ ស្អែកនេះ ដោយបន្តដំណើរទៅកាន់ប្រទេសថៃ ម៉ាឡេស៊ី មុននឹងត្រឡប់ទៅ ប្រទេសគុយវ៉ែតវិញ។

លោក Abdul Mohsin T. Albaghli ត្រូវបានលោក Zaher M. Alkhurainej ភារធារីស្ថានទូត ព្រះរាជាណាចក្រគុយវ៉ែតប្រចាំកម្ពុជា និងលោក កៅ អ៉ីមរ៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលស្វាគមន៍យ៉ាងកក់ក្ដៅ នៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នាគេហដ្ឋានលោកភារធារីស្ថានទូតគុយវ៉ែតប្រចាំកម្ពុជា៕