(ភ្នំពេញ)៖ បន្ទាប់ពីធ្វើការស្រាវជ្រាវ និងធ្វើតេស្ដសាកល្បងលើផលិតផលសាប៊ូព្យាបាលសក់ជ្រុះ និងបញ្ហាផ្សេងៗដែលមានលើសរសៃសក់ អស់រយៈពេលជិត ៤ឆ្នាំ ក្រុមហ៊ុន រ៉ូណា សុខលាង ខេមបូឌា ខូអិលធីឌី ដែលជាក្រុមហ៊ុនរបស់កូនខ្មែរ បានប្រកាសបើកសម្ពោធជាផ្លូវការនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ នៅក្នុងបុរី ប៉េង ហួត បឹងស្នោរ ជាមួយនឹងការណែនាំនូវ ផលិតផលសាប៊ូកក់សក់ និងវីតាមីនធម្មជាតិ មានប្រសិទ្ធភាពខ្ពស់ក្នុងការថែរក្សាសក់ ក៏ដូចជាព្យាបាលសរសៃសក់ ដែលខូចឲ្យមានសុខភាពល្អឡើងវិញ។
លោក អ៊ុក តូរ៉ូណា អគ្គនាយកក្រុមហ៊ុន រ៉ូណា សុខលាង បានឲ្យដឹងថា ផលិតផលសាប៊ូកក់សក់ អ័រគីដេ រ៉ូណាសុខលាង ជាម៉ាកសញ្ញារបស់ខ្មែរ បានរកឃើញ និងបង្កើតឡើងដោយស្ត្រីខ្មែរមួយរូប បន្ទាប់ពីរូបគាត់បានជួបនូវបញ្ហាសក់ជ្រុះខ្លាំង ប្រើផលិតផលអ្វីក៏មិនត្រូវ។
បន្ទាប់ពីអស់ចិត្តលើផលិតផលដែលមានលក់ទីផ្សារអ្នកស្រី ឡេង សុខលាង ដែលបច្ចុប្បន្នជាអគ្គនាយិកាក្រុមហ៊ុន រ៉ូណាសុខលាង បានងាកមកចាប់អារម្មណ៍លើរូបមន្តធម្មជាតិ តាមរយៈការប្រើប្រាស់ សារធាតុសំខាន់ៗ ដែលចម្រាញ់ចេញពីធម្មជាតិ ១០០% តាមក្រឹត្យក្រមពីបុរាណ ដើម្បីមកធ្វើការសាកល្បងព្យាបាលសក់ដែលកំពុងជ្រុះខ្លាំង អំឡុងឆ្នាំ២០១៦។
ជាលទ្ធផលការសាកល្បងទទួលបានផ្លែផ្កាគួរជាទីគាប់ចិត្ត បញ្ហាសក់របស់អ្នកស្រី ឡេង សុខលាង ក៏ជាសះស្បើយ សក់ដុះឡើងវែង មានដុះកូនសក់បន្ថែម បំបាត់ការជ្រុះសក់ សក់មានសុខភាពល្អឡើងវិញ និងភ្លឺថ្លាបែបធម្មជាតិ។
អគ្គនាយក ក្រុមហ៊ុន រ៉ូណា សុខលាង បានបន្ថែមទៀតថា ដោយមើលឃើញបែបនេះអ្នកស្រី ឡេង សុខលាង ក៏សម្រេចចិត្តធ្វើការលក់សាកល្បងជាលើកដំបូងក្នុងឆ្នាំ ២០១៨។ រយៈពេល ២ទៅ ៣ខែក្រោយមកសាប៊ូកក់សក់នេះចាប់ផ្ដើមមានការគាំទ្រខ្លាំងដែលនាំឲ្យលោក និងភរិយា បានធ្វើការសម្រេចចិត្តបង្កើតជាសិប្បកម្មផលិត និងវេចខ្ចប់សាប៊ូម៉ាក អ័រគីដេ រ៉ូណាសុខលាងនេះឡើង ដោយទទួលបានលិខិតអនុញ្ញាតពីក្រសួងនៅខែឧសភា ឆ្នាំ២០១៨។
លោកបានបញ្ជាក់ទៀតថា ដំបូងឡើយវាមិនមែនជាជំនួញអ្វីទេគ្រាន់តែចង់ធ្វើការចែករំលែកទៅកាន់មិត្តភ័ក្ដិ ឬអ្នកស្គាល់គ្នាដែលមានបញ្ហាសក់តែប៉ុណ្ណោះ។ ប៉ុន្តែចំនួន នៃអ្នកប្រើប្រាស់ដែលទទួលបានប្រសិទ្ធភាពបានកើនឡើង ទើបលោកសម្រេចចិត្តបង្កើតជាសិប្បកម្មផលិត និងលក់បែបអាជីវកម្មតែម្ដង។
អ្នកស្រី ឡេង សុខលាង ដែលជាអ្នករកឃើញនិងបង្កើតម៉ាកផលិតផល អ័រគីដេ រ៉ូណាសុខលាង បានបញ្ជាក់បន្ថែមថា នៅឆ្នាំ២០១៨ និងឆ្នាំ២០១៩ ផលិតផលសាប៊ូ អ័រគីដេ រ៉ូណាសុខលាង មានអតិថិជនគាំទ្រខ្លាំងឡើងៗ រហូតដល់មានសំណូមពរឲ្យមានការពង្រីកទីផ្សារ។ ដូច្នេះហើយទើបលោកស្រីបានធ្វើការសហការ ជាមួយដៃគូពាណិជ្ជកម្មខាងរោងចក្រឯកទេសផ្នែកផលិតសាប៊ូ និងគ្រឿងសម្អាង នៅប្រទេសកាណាដា និងបានសហការជាមួយរោងចក្រនៅហុងកុង តៃវ៉ាន់ ក្នុងការវេចខ្ចប់ និងផលិតផលសម្រេចដោយមានការទទួលស្គាល់ពី GMP & អាជ្ញាប័ណ្ណសហការផ្ដាច់មុខពីម៉ាកសញ្ញា។
អ្នកស្រីបញ្ជាក់ថា ដើម្បីតម្លាភាព និងភាពស្របច្បាប់ផ្សេងៗក្នុងអាជីវកម្ម គឺត្រូវតែចុះបញ្ជីការបើកក្រុមហ៊ុន ខណៈការធ្វើការអាជីវកម្មមិនមែនមកដើម្បីតែប្រាក់ចំណេញ នោះទេ ប៉ុន្តែយើងមកដើម្បីដោះស្រាយបញ្ហាជូនមនុស្សគ្រប់គ្នាផងដែរ។ សមិទ្ធផលថ្ងៃនេះមិនមែនជាការងារស្រួល ឬចៃដន្យនោះទេ គឺវាសុទ្ធតែកើតចេញពីការ ខិតខំស្រាវជ្រាវ សម្រិតសម្រាំង សាកល្បង ទំនាក់ទំនង ដើម្បីបង្កើតចេញនូវសមិទ្ធផល ផលិតផលដែលមានគុណភាព មានប្រសិទ្ធភាពធម្មជាតិដើម្បីដោះស្រាយបញ្ហា របស់អតិថិជន ក៏ដូចជាមនុស្សគ្រប់គ្នា ដែលមានបញ្ហាសក់ផងដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន រ៉ូណា សុខលាង បាននឹងកំពុងលក់ និងចែកចាយផលិតផលដូចជា៖ វីតាមីនធម្មជាតិ ដែលមានសមត្ថភាពព្យាបាលការជ្រុះសក់ បណ្ដុះកូនសក់ បំបាត់អង្គែ ជួយឲ្យសក់ដុះវែងលឿន។ សាប៊ូកក់សក់ ជួយព្យាបាលសក់ជ្រុះ ស្បែកក្បាលឡើងប្រេង ផ្ដល់ពន្លកថ្មីដល់សក់ ព្យាបាលស្បែក ក្បាលកើត រមាស់។ ក្រែមបន្ទន់សក់ មានសមត្ថភាពជ្រាបចូលក្នុងសរសៃសក់បានលឿន បន្ថែមកម្រិតសំណើម ផ្ដល់ពន្លឺដល់សក់ ផ្ដល់ភាពរលោង និងព្យាបាលសក់បែកចុង ហើយនឹងស្ងួត។ សេរ៉ូម ជួយឲ្យសក់ស្អាតជាងធម្មតា ៧០% ទៅ៨០% ព្យាបាលសក់បែកចុង សក់ខូចពីការអ៊ុត ឬលាបពណ៌សក់ សក់គ្មានទម្ងន់។
ក្រុមហ៊ុន រ៉ូណា សុខលាង ខេមបូឌា ខូអិលធីឌី ជាក្រុមហ៊ុនផ្តាច់មុខម៉ាកអ័រគីដេរ៉ូណាសុខលាង ដែលមានជាឈុតសាប៊ូកក់សក់ និងម៉ូដសម្លៀកបំពាក់ អាវប៉ាក់ ហូល ផាមួង ក្នុងនោះក្រុមហ៊ុនបាននាំមកនូវផលិតផលដូចជាផលិតផលគ្រឿងសម្អាង អេឡិចត្រូនិក និងគ្រឿងសង្ហារិម ដែលស្ថិតនៅក្រោមម៉ាកអ័រគីដេផងដែរ៕