(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹងដល់ ម្ចាស់សំណង់ និងស្លាកប៉ាណូផ្សាយពាណិជ្ជកម្ម ដែលស្ថិតលើចំណីផ្លូវទោះមានច្បាប់ ឬគ្មានច្បាប់សូមធ្វើការកែសម្រួល រុះរើឱ្យអស់ ក្នុងរយៈពេល១៥ថ្ងៃ ជាកំហិត ដើម្បីឱ្យមានសណ្តាប់ធ្នាប់ និងសោភណ្ឌភាព ទូទាំងខេត្ត។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ម្ចាស់ក្រុមហ៊ុនសហគ្រាស សិប្បករ អាជីវករទាំងអស់ ដែលកំពុងប្រកបមុខរបរក្នុងទូទាំងខេត្ត ត្រូវចូលរួមរក្សាឱ្យបាននូវសណ្តាប់ធ្នាប់ និងចូលរួមលុបបំបាត់នូវការសាងសង់សំណង់អណាធិបតេយ្យ និងការតាំងលក់លើចំណីផ្លូវ សំដៅកែលម្អរ ឱ្យមានសោភណ្ឌភាព ឈានទៅដល់ការប្រកួតប្រជែងទីក្រុងស្អាត៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះវិហារ៖