(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ រដ្ឋា មេបញ្ជការរងយោធភូមិភាគទី៥ ទទួលបន្ទប់ការងារព្រំដែន តំណាង បានអញ្ជើញជាអធិបតីក្នុងពិធីបូកសរុប លទ្ធផលការងារ យោធាសន្តិសុខ ឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការ សកម្មភាពការងារ យោធាសន្តិសុខឆ្នាំ២០២០ របស់ទីបញ្ជាការកងការពារព្រំដែនលេខ៥០៤។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយសេនាធិការរង នាយ នាយរងការិយាល័យ ចំណុះឱ្យយោធភូមិភាគទី៥ មេបញ្ជការ មេបញ្ជការរង នាយ ពលទាហាន ចំណុះឱ្យទីបញ្ជាការកងការពារព្រំដែនលេខ៥០៤ យ៉ាងច្រើនផងដែរ៕