(ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ម្សិលមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន១២លើក (យប់០៣លើក) បណ្តាលឲ្យមនុស្សស្លាប់០៥នាក់ (ស្រី០២នាក់) របួសធ្ងន់១៦នាក់ (ស្រី០៧នាក់) របួសស្រាល០៩នាក់ (ស្រី០៦នាក់) និងមិនពាក់មួកពេលគ្រោះថ្នាក់មាន១៩នាក់ (យប់០៦នាក់) នេះបើតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលឲ្យដឹងទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង១២លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប២២គ្រឿង ក្នុងនោះមានម៉ូតូចំនួន១១គ្រឿង រថយន្តធុនតូច០៣គ្រឿង និងថ្មើរជើង ០១នាក់ ហើយមូលហេតុដែលបណ្តាលឲ្យ មានគ្រោះថ្នាក់រួមមាន៖ ល្មើសល្បឿន០៦លើក និងបត់គ្រោះថ្នាក់០៣លើក ប្រជែងគ្រោះថ្នាក់០២លើក និងក្នុងស្ថានភាពស្រវឹង០១លើក។
ជាមួយគ្នានេះដែរ កម្លាំងនគរបាលចរាចរណ៍ បានធ្វើការផាកពិន័យរថយន្តសរុបចំនួន ៤៣២គ្រឿង (រថយន្តធំ១០៩គ្រឿង) ស្មើនឹង៤៣២ករណី ល្មើសក្រដាសស្នាមមាន២៣៧គ្រឿង ស្មើនឹង២៣៧ករណី ចំពោះករណីល្មើសបច្ចេកទេស១៩៥គ្រឿង ស្មើនឹង១៩៥ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន៣៩៤គ្រឿងផងដែរ៕