(សៀមរាប)៖ កម្លាំងនគរបាល ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅវេលាម៉ោង១៖៣០នាទីទាបភ្លឺថ្ងៃទី១៣ ខែមីនា ឆ្នាំា២០២០នេះ បានចុះបង្ក្រាបបទល្មើសនេសាទ ដោយប្រើប្រាស់ឧបករណ៍ ខុសច្បាប់ នៅចំណុចឡូលេខ៦ ស្ថិតក្នុងទឹកដីឃុំកំពង់ភ្លុក ដោយដកហូតបានឧបករណ៍នេសាទខុសច្បាប់មួយចំនួនធំ។
អធិការនគរបាលស្រុកប្រាសាទបាគង លោក លឹម សម្បត្តិ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ឧបករណ៍នេសាទខុសច្បាប់ដែលកម្លាំងនគរបាលដកហូតបានរួមមាន៖ យ៉ាំងកាវ១ខ្សែ ដោយមានស្បៃមងក្រឡា៤ហ៊ុន ក្បាលទទឹង២ម៉ែត បណ្ដោយ៣៥ម៉ែត្រ និងកន្ទុយ១៥ម៉ែត្រ សរុបប្រវែង៥០ម៉ែត្រ ដោយភ្ជាប់ និងខ្សែឧបករណ៍ឆក់។ ដោយឡែក អ្នកប្រព្រឹត្តបានគេចខ្លួនបាត់ស្រមោល។
ទោះជាយ៉ាង សមត្ថកិច្ចកំពុងតែស្វែងរកជនល្មើស ក្នុងបទល្មើសនេសាទនេះ ដើម្បីយកមកផ្តន្ទាទោស តាមផ្លូវច្បាប់ឱ្យខានតែបាន។ នេះជាការបញ្ជាក់របស់លោក លឹម សម្បត្តិ៕