(ភ្នំពេញ)៖ បុរី ប៉េង ហួត បានប្រារព្ធពីធីសម្ពោធជាផ្លូវការ គម្រោងអាជីវកម្មថ្មី ដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ ដែលរៀបចំ ឡើងនៅទីតាំង ការិយាល័យលក់ បុរី ប៉េង ហួត (បឹងស្នោ) ដែលមានចំងាយត្រឹមតែ៥នាទី ប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស(ច្បារអំពៅ) ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ថ្នាក់គ្រប់គ្រង នៃក្រុមហ៊ុន ប៉េង ហួត គ្រុប និងអតិថិជន យ៉ាងច្រើនកុះករ កាលព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនេះ។
ក្នុងពិធីបើកសម្ពោធជាផ្លូវការនេះផងដែរ លោក នីកូឡាស វាឡាសូស នាយកផ្នែករចនាស្ថាបត្យកម្មនៃក្រុមហ៊ុន បុរី ប៉េង ហួត បានឡើងធ្វើបទបង្ហាញយ៉ាងលម្អិតនិងក្បោះក្បាយ អំពីសក្តានុពលដ៏សម្បូរបែប នៃគម្រោងអាជីវកម្មថ្មី ដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ ដែលទទួលបានចាប់អារម្មណ៍ខ្លាំង ពីអតិថិជនផងដែរ។
បន្ទាប់មកលោកស្រី ទេព កន្និថា ប្រធានផ្នែកលក់ជាន់ខ្ពស់ នៃក្រុមហ៊ុន បុរី ប៉េង ហួត បានថ្លែបញ្ជាក់ថា គម្រោងថ្មីនេះ ដែលជាគម្រោងអភិវឌ្ឍលំនៅឋានអាជីវកម្មបែបហ្សបហោស៍ទំនើប លាតសន្ធឹងលើផ្ទៃដី ប្រមាណជាង ២០ហិកតា ជាមួយនឹងហ្សបហោស៍ទំនើបចម្រុះ រាប់រយខ្នង ដែលមានទីតាំងស្ថិតនៅលើដងវិថី សាន់រ៉ាយ អេវេនញូ តែម្តង។
គម្រោងនេះ នឹងក្លាយជាភូមិសាស្រ្តអាជីវកម្មដ៏រីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារតែទីនេះ គឺជាតំបន់ពាណិជ្ជកម្មដ៏សំខាន់សម្រាប់ផ្គត់ផ្គង់តម្រូវការ របស់អ្នករស់នៅក្នុងគម្រោង ហ្គ្រេនស្តា ផ្លាទីនឹម វគ្គពីរ អេកូខលឡិកសិន ជាពិសេស និងអ្នកដែលរស់នៅជុំវិញផងដែរ។
លោកស្រីបានបន្ថែមថា គម្រោងថ្មីខាងលើនេះ អភិវឌ្ឍលំនៅឋានអាជីវកម្មបែបហ្សបហោស៍ទំនើប ចំនួន៣ ប្រភេទដែលមានដូចជា ហ្សបហោស៍ ឌី មានតម្លៃចាប់ពី១២ម៉ឺនដុល្លារជាងឡើងទៅ ហ្សបហោស៍ ស៊ី មានតម្លៃចាប់ពី១៤ម៉ឺនដុល្លារជាងឡើងទៅ និងហ្សបហោស៍ ក្លាសស៊ិក មានតម្លៃចាប់ពី២១ម៉ឺនដុល្លារជាងឡើងទៅ។
ដើម្បីអបអរសាទរការបើកលក់គម្រោងថ្មី ដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ បុរី ប៉េង ហួត សូមផ្តល់ជូន អតិថិជន នូវការបញ្ចុះតម្លៃចំនួន៧% និងការបញ្ចុះតម្លៃពិសេសរហូត ១៥% សម្រាប់ការបង់ផ្តាច់ទៅលើការជាវ ប្រភេទហ្សបហោស៍ណាមួយក្នុងគម្រោងខាងលើដែលមានតម្លៃចាប់ពី ១២ម៉ឺនដុល្លារជាងឡើងទៅ។
កម្មវិធីនេះធ្វើឡើងមានរយៈពេលត្រឹមតែ៤ ថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០២០ វេលាម៉ោង៨ព្រឹក ដល់ម៉ោង៧យប់ នាទីតាំងនៅការិយាល័យលក់ បុរី ប៉េង ហួត (បឹងស្នោ) ដែលមានចម្ងាយត្រឹមតែ៥ នាទីប៉ុណ្ណោះ ពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ)។
សូមរួសរាន់ឡើងកុំឱកាសដ៏កម្រនេះកន្លងផុតឲ្យសោះ ព្រោះចំនួន និងពេលវេលាមានកំណត់។
សូមបញ្ជាក់ផងដែរថា ត្រឹមតែរយៈពេល១ម៉ោងដំបូងប៉ុណ្ណោះ គម្រោងថ្មី ដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ ទទួលបានការកក់ពី អតិថិជនយ៉ាងច្រើន លើសពីការរំពឹងទុក៕
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ៖ 015 90 67 89, Email: [email protected] ឬចូល ទៅគេហទំព័រ Facebook ៖ www.facebook.com/boreypenghuoth
បុរី ប៉េង ហួត ធ្វើឲ្យជីវិតលោកអ្នកកាន់តែមានន័យ...!