(បាត់ដំបង)៖ ពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង បាននិងកំពុងប្រព្រឹត្តទៅយ៉ាងអធិកអធម ហើយបើតាមការអំពាវនាវរបស់លោករដ្ឋមន្ត្រី ថោង ខុន គឺសូមឲ្យរមណីយដ្ឋានទេសចរណ៍ទាំងឡាយ ត្រូវត្រៀមខ្លួនទទួលភ្ញៀវទេសចរ ដែលនឹងបន្តទៅលេងនៅទីកន្លែងទេសចរណ៍នានាទាំងនោះ នាឱកាសមកទស្សនាបុណ្យទន្លេនេះ។
ជាមួយគ្នានេះដែរ អង្គភាពព័ត៌មាន Fresh News សូមណែនាំនូវទីទេសចរណ៍ដ៏សាកសមមួយសម្រាប់ដំណើរកម្សាន្តនាឱកាសនេះ នោះគឺឡូរីជើងភ្នំបាណន់ ដែលស្ថិតនៅភូមិកន្ទឺ២ ឃុំបាណន់ ស្រុកបាណន់ ខេត្តបាត់ដំបង។
នៅទីនោះមានផលិតផលទេសចរណ៍យ៉ាងច្រើនសម្បូរបែប និយាយរួម ឲ្យតែបានទៅលេងនៅកន្លែងនោះ ដឹងតែសប្បាយរីករាយ។
សូមទស្សនាវីដេអូទេសចរណ៍ អំពីឡូរីជើងភ្នំបាណន់ដូចតទៅ៖