Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមពាក់មួកសុវត្ថិភាព ក្នុងពេលបើកបរ! ស្លាប់៣នាក់ និងរបួស១៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១២ ខែមីនាម្សិលមិញ

13-03-2020 07:12

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាល ជាតិឲ្យដឹងថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់ របួសស្រាល៤នាក់ និងរបួសធ្ងន់១២នាក់ ក្នុងនោះមិនពាក់មួក១០នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ស្រវឹង និងបត់គ្រោះថ្នាក់៕