(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។

* ព័ត៌មានជាតិ (Cambodia News)

១៖ ក្រសួងសុខាភិបាលប្រកាសថា រកឃើញអ្នកដំណើរផ្ទុកជំងឺ COVID-19 ចំនួន២នាក់ទៀត ជាជនជាតិអង់គ្លេសទាំងពីរនាក (ចុចអាន)

២៖ មនុស្សនៅសល់លើនាវា Viking Cruise Journey នឹងត្រូវបញ្ជូនមកឲ្យស្នាក់នៅក្នុងសណ្ឋាគារមួយ រហូតគ្រប់ ១៤ថ្ងៃ ក្រោយលទ្ធផលតេស្តវិជ្ជមាន COVID-19 លើជនជាតិអង់គ្លេស ៣នាក់ (ចុចអាន)

៣៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញប្រកាសថា ព្រះរាជអាជ្ញាមិនបានចោទប្រកាន់ប៉ះពាល់សហរដ្ឋអាមេរិក ឬរដ្ឋណាមួយ ពាក់ព័ន្ធនឹងសំណុំរឿង កឹម សុខា ទេ (ចុចអាន)

៤៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រកាសវិធានការច្បាប់ ដើម្បីចាប់ខ្លួនអ្នកបង្ហោះព័ត៌មានបំពុលសង្គម ពាក់ព័ន្ធកូវីដ១៩ ទោះនៅក្រៅប្រទេសក៏ដោយ (ចុចអាន)

៥៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖ លុយជាង៧លានដុល្លារ ត្រូវកម្លាំងសមត្ថកិច្ចកម្ពុជាបង្ក្រាបបាន ពាក់ព័ន្ធបទល្មើសសម្អាតប្រាក់ ក្នុងឆ្នាំ២០១៩ (ចុចអាន)

៦៖ មេពន្ធដារ៖ អ្នកលក់ Online ត្រូវមកចុះបញ្ជីពន្ធដារ ស្របតាមច្បាប់សារពើពន្ធ (ចុចអាន)

៧៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្សសរុបចំនួន៣នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីបង្ហោះព័ត៌មានមិនពិត អំពី Covid-19 (ចុចអាន)

៨៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ បទល្មើសឆ្នាំ២០១៩ កើនឡើងដោយសារតែការអុកឡុករបស់ក្រុមក្បត់ជាតិ សម រង្ស៉ី (ចុចអាន)

៩៖ សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យស្ដីពី ការគ្រប់គ្រងចំណូលសេវារបស់អង្គភាពច្រកចេញចូលតែមួយ រាជធានី-ខេត្ត (ចុចអាន)

១០៖ សូមថែរក្សាសុខភាព ! ក្រសួងជូនដំណឹងពីស្ថានភាពកំដៅកើនឡើងនៅពេលថ្ងៃ និងអាចមានភ្លៀងធ្លាក់ នៅតំបន់ខ្លះពីខ្សោយទៅមធ្យម ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៦ ខែមីនា (ចុចអាន)

១១៖ រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បង់ថ្លៃសេវាប្រមូលសំរាម ប្រញាប់មកបង់ឲ្យបានទាន់ពេលវេលា (ចុចអាន)

១២៖ តុលាការចេញដីកាបង្គាប់ឲ្យឃុំមន្ត្រីសាលាខេត្តកំពតម្នាក់ ពាក់ព័ន្ធអំពើពុករលួយ ក្រោយ ACU ឃាត់ខ្លួន (ចុចអាន)

១៣៖ ក្រសួងអប់រំ ចេញសេចក្តីណែនាំ ៧ចំណុច បង្ការជំងឺរលាកសួត Covid-19 នៅតាមគ្រឹះស្ថានឧត្តមសិក្សា (ចុចអាន)

១៤៖ អបអរសាទរ! កម្ពុជាត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍បេតិកភណ្ឌអន្តរជាតិល្អបំផុត (ចុចអាន)

* ព័ត៌មានអន្តរជាតិ (World News)

១៖ លោក ដូណាល់ ត្រាំ ប្រកាសផ្អាកការធ្វើដំណើរជាមួយទ្វីបអឺរ៉ុប តែលើកលែងអង់គ្លេស ដោយសារការរាតត្បាត COVID-19 កាន់តែធ្ងន់ធ្ងរ (ចុចអាន)

២៖ ចិន៖ ចំនួនអ្នកឆ្លង COVID-19 សរុបមាន៨០,៧៩៣ករណី ក្នុងនោះ៦២,៧៩៣នាក់ជាសះស្បើយ និង៣,១៦៩នាក់ស្លាប់ (ចុចអាន)

៣៖ បំរាមលើអ្នកដំណើរពីអឺរ៉ុបមកកាន់់អាមេរិក នឹងធ្វើឲ្យអាកាសចរណ៍អឺរ៉ុបរងគ្រោះ បន្ថែមពីលើបញ្ហា COVID-19, នេះបើតាមអ្នកជំនាញ (ចុចអាន)

៤៖ កូរ៉េខាងត្បូង៖ ចំនួនអ្នកឆ្លង COVID-19 កើនដល់៧,៨៦៩ករណី ក្នុងនោះអ្នកជំងឺ៦៦នាក់ស្លាប់ (ចុចអាន)

៥៖ Twitter សម្រេចកំណត់ឲ្យបុគ្គលិកទាំងអស់នៅជុំវិញពិភពលោក ដាច់ខាតត្រូវតែធ្វើការពីផ្ទះទៅ (ចុចអាន)

៦៖ បុគ្គលិកព្រឹទ្ធសភាអាមេរិកម្នាក់ដំបូងឆ្លង COVID-19, ការិយាល័យធ្វើការត្រូវបិទទ្វារ ខណៈក្រុមជំនាញរកអ្នកពាក់ព័ន្ធឲ្យទៅពិនិត្យសុខភាព (ចុចអាន)

៧៖ បុរសខ្លាំងហ្វីលីពីនលោក ឌូតឺតេ ត្រៀមធ្វើតេស្តរក COVID-19 ខណៈមន្ត្រីក្រោមឱវាទលោកក៏ធ្វើដូចគ្នា (ចុចអាន)

៨៖ អឺរ៉ុប មានអ្នកឆ្លង COVID-19 ច្រើនជាង ២០,០០០ករណី, ស្លាប់៩៣០នាក់ (ចុចអាន)

៩៖ អ្នកជំងឺដំបូងនៅប្រទេសក្រិក បាត់បង់ជីវិតដោយសារ COVID-19 (ចុចអាន)

១០៖ មន្ត្រីរដ្ឋាភិបាលប្រេស៊ីលម្នាក់ ដែលធ្លាប់ជួបលោក ដូណាល់ ត្រាំ ត្រូវបានធ្វើតេស្ដរក COVID-19 (ចុចអាន)

១១៖ បទវិភាគ៖ ប្រធានរដ្ឋចិន ស៊ី ជីនភីង ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដើម្បីយកឈ្នះលើសមរភូមិមុខ នៃការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 (ចុចអាន)

១២៖ អង្គការ WHO ប្រកាសថា «COVID-19 ជាជំងឺរាតត្បាតសកល» ខណៈប្រធាន UN អំពាវនាវឲ្យគ្រប់ប្រទេសចាត់វិធានការទប់ទល់ (ចុចអាន)

១៣៖ ហេតុអ្វី WHO ទើបតែប្រកាសចាត់ទុក COVID-19 ជា «ជំងឺរាតត្បាតសកល»? (ចុចអាន)

១៤៖ មន្ត្រីជាន់ខ្ពស់ ក្នុងជួររដ្ឋាភិបាលអ៉ីរ៉ង់ ដែលបានឆ្លង និងស្លាប់ ដោយសារ COVID-19 (ចុចអាន)

១៥៖ បោះឆ្នោតបឋម៖ លោក Joe Biden អំពាវនាវឲ្យមានការរួបរួម ដើម្បីយកឈ្នះលោក ដូណាល់ ត្រាំ ក្រោយទទួលជ័យជម្នះនៅរដ្ឋ Michigan និងរដ្ឋចំនួនបីផ្សេងទៀត (ចុចអាន)

១៦៖ ក្រុមជំនាញវេជ្ជសាស្ត្រចិន ចេញដំណើរទៅសង្គ្រោះអ៉ីតាលី ដែលកំពុងរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារ COVID-19 (ចុចអាន)

១៦៖ ថៃលុបចោលកម្មវិធីសង្ក្រាន្តនៅ Chiang Mai និង Hat Yai បន្ថែមទៀត ដើម្បីទប់ស្កាត់ការរាតត្បាតវីរុស COVID-19 (ចុចអាន)

១៨៖ លោកស្រី មឺគែល៖ ប្រជាជនអាល្លឺម៉ង់ ៧០ភាគរយ ទំនងជាអាចនឹងឆ្លង COVID-19 (ចុចអាន)

១៩៖ គុយបារកឃើញអ្នកផ្ទុក COVID-19 ដំបូងចំនួនបីករណី និងអំពាវនាវឲ្យពលរដ្ឋ «ផលិតម៉ាសដោយខ្លួនឯង» (ចុចអាន)