(ភ្នំពេញ)៖ បុរសម្នាក់បើកម៉ូតូសង់ឌ្រីមC១២៥ និយាយទូរស័ព្ទមិនប្រយ័ត្នខណៈបញ្ច្រាសទិសបានជ្រុលចង្កូតទៅបុកពីក្រោយ រថយន្ដកូរ៉េរួចបន្តទៅបុកម៉ូតូសង់ចិន១គ្រឿងទៀត បណ្ដាលឲ្យស្ត្រីម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ និងកំពុងព្យាបាលសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតបន្ទាប់ពីសង្គ្រោះនៅមន្ទីរពេទ្យឯកជនសុខសាន្ដក្បែរស្ថានីយទូរទស្សន៍CTN ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១៖៥០ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខផ្ទះលេខ១០១៥ ខាងជើងស្ថានីយទូរទស្សន៍CTN ចម្ងាយ១០០ម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឬស្សីកែវខ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលចរាចរណ៍ខណ្ឌឫស្សីកែវ បានឲ្យដឹងថាម៉ូតូបង្កម៉ាកសេ១២៥សេរីឆ្នាំ២០១០ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AQ-3787អ្នកបើកបរមានឈ្មោះសុខា ភេទប្រុសអាយុ២១ឆ្នាំ ជាជនជាតិ វៀតណាម ស្នាក់នៅសង្កាត់ច្រាំចំរេះទី២ខណ្ឌឬស្សីកែវ។ រីឯម៉ូតូរងគ្រោះម៉ាកសង់ ចិនពណ៌ខ្មៅពាក់ស្លាកលេខ ព្រះសីហនុ1C-4523អ្នកបើកបរមានឈ្មោះ ចន្ធូ ភេទស្រីអាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។
ចំណែកឯរថយន្តដែលចតចោលនោះ ជារថយន្តកូរ៉េប្រភេទមួតោនពណ៌ស លាយក្រហម មិនចាំស្លាកលេខក្រោយពេលកើតហេតុបើកចេញទៅបាត់។
មន្ត្រីនគរបាលចរាចរណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់ ជិះម៉ូតូសង់ឌ្រីមសេ១២៥ពីជើងទៅត្បូង ដោយដៃកាន់ទូរស័ព្ទនិយាយខណៈបញ្ច្រាស់ទិសមិនបានមើលឆ្វេងស្តាំក៏ជ្រុលចង្កូតទៅបុកពីក្រោយរថយន្តកូរ៉េ ដែលចតចោលនៅចិញ្ចើមផ្លូវ តែមិនដួលរួចបន្តទៅបុកម៉ូតូមួយគ្រឿងទៀត ម៉ាកសង់ចិនជិះឌុបគ្នា២នាក់បណ្តាលអោយស្ត្រីម្នាក់ដែលជិះពីក្រោយដួលបោកនិងថ្នល់សន្លប់រងរបួសធ្ងន់ និងត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះ ដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីពេទ្យឯកជនសុខសាន្តភ្លាមៗផងដែរ
រីឯយុវជនបង្ក មិនមានរងរបួសនោះទេ ចំណែកម្ចាស់រថយន្តកូរ៉េ ឃើញហេតុការណ៍បែបនេះ បានបើករថយន្ដគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុនគរបាលចរាចរណ៍ បានធ្វើការវាស់វែងនិងស្នើរឲ្យយុវជនបង្ក ជួយចេញសងថ្លៃខូចខាត ម៉ូតូនិងព្យាបាលជំងឺខណៈជនរងគ្រោះ កំពុងសម្រាកព្យាបាលដោយសង្គ្រោះ បន្ទាន់មិនដឹងថាទៅជាយ៉ាងណានោះទេ។
បច្ចុប្បន្នភាគីទាំងពីរ ក្រោយការជជែកមិនត្រូវរូវគ្នា ត្រូវបាននគរបាលចរាចរណ៍ ខណ្ឌឫស្សីកែវ សម្រេចយកម៉ូតូទាំង២គ្រឿង ទៅរក្សាទុក ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕