Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តសេនីយ៍ សៅ សុខា អញ្ជើញប្រគល់សញ្ញាបត្រ ជូនសិក្ខាកាមវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធ៌មជំនាន់ទី២៣

12-03-2020 16:14

(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំពិធីប្រគល់សញ្ញាបត្រមន្ត្រីគរបាលយុត្តិធម៌ ដល់សិក្ខាកាមវគ្គបណ្ដុះបណ្តាល មន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២៣។

ពិធីនេះបានធ្វើឡើងក្រោមអធិបតី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួម ពីសំណាក់ ឧត្តមសេនីយ៍, មេបញ្ជាការរង, នាយ នាយរងសេនាធិការដ្ឋាន, ស្នងការ ស្នងការរង, នាយកវិទ្យាស្ថាន, នាយកមជ្ឈមណ្ឌល,នាយការិយាល័យ, មេបញ្ជាការកងអន្តរាគមន៍ ព្រមទាំងសិក្ខាកាមជាច្រើនរូបផងដែរ៕