(កំពត)៖ អធិការដ្ឋាននគរបាលស្រុកទឹកឈូ បានស្វែងរកម្ចាស់ម៉ួតូ ដែលគេលួចយកមកផ្លុងចោល នៅយប់ឆ្លងឆ្នាំ វេលាម៉ោង១រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ ក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។
កម្លាំងសមត្ថកិច្ចនគរបាលស្រុកទឹកឈូ បានប្រាប់ឲ្យដឹងថា ប្រជាពលរដ្ឋបានប្រទះឃើញជនមិនស្គាល់អត្តសញ្ញាណម្នាក់ បាននាំយកម៉ូតូម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ 1D-2379 ចំនួន១គ្រឿង មកផ្លុងចោលក្នុងភូមិរបស់គាត់ខាងលើ បន្ទាប់មកគាត់បានរាយការណ៍ទៅកម្លាំងនគរបាលមូលដ្ឋាន លុះរហូតដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី១មករានេះ កម្លាំងនគរបាលស្រុក បានចុះទៅរុករកមើល ក៏ប្រទះឃើញម៉ូតូនេះមែន ដូចដែលប្រជាពលរដ្ឋរាយការណ៍មែន។
បច្ចុប្បន្ន ម៉ូតូដែលគេនាំយកទៅផ្លុងចោលនោះ កំពុងរក្សាទុកនៅឯអធិការដ្ឋាននគរបាលស្រុកទឹកឈូ៕