(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី ០១ខែ មករា ឆ្នាំ ២០១៦នេះ លោកហាក់ ម៉ុងហួតអភិបាលស្រុកបារាណ៌ និងសហការីបានចូលរួមបើកការដ្ឋានជួសជុលផ្លូវលំ ក្រាលគ្រួសក្រហមប្រវែង ៣.៨៧៦ម ដាក់លូ ៧កន្លែង ពីភូមិតាំងគោក ឃុំសូយោង ទៅភូមិក្រូច ភូមិស្វាយ ភ្លើង ឃុំស្វាយភ្លើងដោយប្រើប្រាស់មូលនិធិស្រុកអស់ថវិកាចំនួន ១៣៥.៥៨០.០០០រ តាមរយៈអង្គការ( SIDA ) ដែលអនុវត្តគម្រោងដោយក្រុមហ៊ុន អ៊ឹង ចាន់ឡា (ហៅមិច)។
លោក ហាក់ ម៉ុងហួតបានសំដែង នូវការអគុណចំពោះរាជរដ្ឋា ភិបាលដែលមានសម្តេចតេជោហ៊ុន សែនដែលបានផ្តល់ជូនសមិទ្ធផលដល់ខេត្តកំពង់ធំ ពិសេសស្រុកបារាយណ៍នេះតែម្តង។
លោកបានបន្តទៀតថា៖ ប្រទេសកម្ពុជាមានសន្តិភាព ពេញលេញ មានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យដូចសព្វថ្ងៃ ក៍ដោយសារនយោបាយដឹកនាំដ៍ត្រឹមត្រូវ ដែលមានសម្តេចជាប្រមុខដឹកនាំ ជាវីរៈជនកំពូលរបស់ជាតិ។
ជាពិសេសសម្តេចតេជោហ៊ុន សែន ដាក់ចេញនូវនយោបាយឈ្នះឈ្នះបង្រួបបង្រួមជាតិបានធ្វើឱ្យភាគីជំលោះទាំងអស់ រួមរស់ជាមួយគ្នាប្រ កបដោយសុខដុមរមនា កិត្តិយស និងសេចក្តីថ្លែថ្នូររបស់ជាតិយើង ត្រូវលើកកំពស់នៅក្នុងផ្ទែជាតិ និងអន្តរ ជាតិ ទាំងអស់នេះហើយជា ក្តីមោទនភាពរបស់យើងទាំងអស់គ្នា។
ជាមួយនិងសម្មិទ្ធផលដ៏វិសេសវិសាលនេះ គឺជាជោគជ័យថ្មីមួយទៀតក្នុងការអនុវត្តន៏យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាហើយក៏ជាកាដូសម្រាប់ឆ្នាំថ្មី ដែលបានធ្វើឱ្យ បញ្ហាអាទិភាពជាចំបងៗ រួមមាន ផ្លូវ ទឹក ភ្លើង មកដល់ជនបទដែលមិនធ្លាប់មាន ហើយក៏បានធ្វើឱ្យទីក្រុង និង ជនបទកាន់តែមានការខិតជិតគ្នា ពោលគឺ មានផ្លូវ មានស្ពាន គឺមានក្តីសង្ឃឹម គឺមានការអនុវឌ្ឍន៍បើមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកាន់តែមានការអភិវឌ្ឍន៍បានឆាប់រហ័សផងដែរ៕