(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញសេចក្តីសម្រេច បង្កើតគណៈកម្មការតាមដាន ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។

បើយោងតាមសេចក្តីសម្រេច ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា គណៈកម្មការនេះ ត្រូវបានបង្កើតឡើង ដើម្បីតាមដានការផ្សាយព័ត៌មានក្លែងក្លាយ តាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គម ក្នុងប្រទេសកម្ពុជា។

គណៈកម្មការតាមដាន ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ មានប្រធាន អនុប្រធាន និងសមាជិកចំនួន ២៣រូប៕

ព័ត៌មានលម្អិតសូមអានសេចក្តីសម្រេចខាងក្រោម៖