(ភ្នំពេញ)៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ចាប់ថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ សហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌឫស្សីកែវ និងរៀបចំសង្ក្រាន្ដឆ្នាំថ្មី នៅបរិវេណវត្តទួលសន្តិវ័ន ហៅវត្តទួលអស់លោក ស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ព្រឹត្តការណ៍សង្ក្រាន្ដដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌឫស្សីកែវនេះ ក៏មានការរាំលេងកំសាន្ដ និងលេងល្បែងប្រជាប្រិយតាមទំនៀមទំលាប់ប្រពៃណីជាតិខ្មែរ ព្រមទាំងមានពិធីស្រង់ព្រះ នៅថ្ងៃទី១៦ វេលាម៉ោង១៤៖០០នាទីរសៀល ត្រូវនិងថ្ងៃចូលឆ្នាំ ថ្ងៃទី៤ ផងដែរ។
សេចក្ដីហេតុនេះ ដើម្បីញាំងឲ្យកម្មវិធីខាងលើប្រព្រឹត្តទៅបានកាន់តែរលូន និងបង្កើនភាពសប្បាយរីករាយ សហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌឫស្សីកែវ សូមទូលថ្វាយ និងជម្រាបជូន សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក-លោកស្រី ប្រជាពលរដ្ឋ សាធារណៈជន យុវជន និងយុវតីទាំងអស់ នៅគ្រប់មជ្ឈដ្ឋាន អញ្ជើញចូលរួមឲ្យបានច្រើនកុះករ ឫអាចចូលរួមចំណែកជួយ ឧបត្ថម្ភនូវសម្ភារ ភេសជ្ជៈ ចំណីអាហារ ឫថវិកាតាមលទ្ធភាពជាក់ស្ដែង តាមរយៈក្រុមការងាររៀបចំសង្ក្រាន្ដឆ្នាំថ្មី ដែលមានរាយនាម និងលេខទូរស័ព្ទដូចខាងក្រោម៖
*ទី១៖ លោក ឡេង ចាន់វិសិដ្ឋ ០៦៩ ៩៤៨ ១៦៨
*ទី២៖ លោក តាន់ សុភ័ក្រ្ដ ០១៧ ៩៣៩ ៣៤៧
*ទី៣៖ លោក អ៊ុត បូរិន ០៨៥ ៥៥៥ ៩៩០
*ទី៤៖ លោក ជួន ភក្ដី ០១៧ ៩៤៩ ០៩៤
*ទី៥៖ លោក ឆាន សេដ្ឋា ០៩៨ ៩៦៩ ៤១៤
អាស្រ័យដូចបានទូលថ្វាយ និងជម្រាបជូននេះដែរ សហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌឫស្សីកែវ សូមសម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក-លោកស្រី ប្រជាពលរដ្ឋ សាធារណៈជន យុវជន និងយុវតីទាំងអស់ ទ្រង់មេត្តាជ្រាប និងជ្រាបជាព័ត៌មាន៕