(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នឹងអញ្ជើញជាអធិបតី ក្នុងការរៀបចំសន្និសីទមួយ ស្ដីពីដំណើរការ និងនីតិវិធីលទ្ធកម្មដេញថ្លៃជ្រើសរើសក្រុមហ៊ុនផ្ដល់សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ក្នុងដំណាក់កាលទី១។
សូមបញ្ជាក់ថា បន្ទាប់ពីមានបញ្ហាញឹកញាប់ពាក់ព័ន្ធនឹងការប្រមូលសំរាម នៅរាជធានីភ្នំពេញនោះ រាជរដ្ឋាភិបាលកម្ពុជា បានដកហូតសិទ្ធិប្រមូលសំរាមពីក្រុមហ៊ុនស៉ិនទ្រី យកមកគ្រប់គ្រងវិញ ដោយរាជរដ្ឋាភិបាល បានបង្កើត រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណង់រឹងរាជធានីភ្នំពេញ ដើម្បីគ្រប់គ្រងការងារនេះ។