(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
១៖ សម្តេចតេជោ ហ៊ុន សែន កោតសរសើរជនរួមជាតិខ្មែរ ចេះធ្វើអនាម័យផ្ទាល់ខ្លួនទប់ស្កាត់ជំងឺ COVID-19 និងអំពាវនាវឲ្យយកចិត្តទុកដាក់ខ្ពស់ ចំពោះគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងសម្លាប់មនុស្សរាល់ថ្ងៃខ្លាំងជាងជំងឺឆ្លង (ចុចអាន)
២៖ រដ្ឋមន្ត្រីសុខាភិបាល៖ សំណាកសម្រាប់ធ្វើតេស្តរកវីរុស COVID-19 របស់អ្នកដំណើរ និងបុគ្គលិកនាវា Viking Cruise ៥៩នាក់ទៀត បានយកទៅមន្ទីរពិសោធន៍ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជារួចរាល់ហើយ (ចុចអាន)
៣៖ អ្នកនាំពាក្យក្រសួងសុខាភិបាល៖ បុរសជនជាតិខ្មែរ ដែលផ្ទុកវីរុស COVID-19 នៅខេត្តសៀមរាប មានសុខភាពល្អធម្មតា រួមទាំងអ្នកពាក់ព័ន្ធ (ចុចអាន)
៤៖ ពលរដ្ឋចិន រំជួលចិត្តចំពោះព្រះរាជសកម្មភាព ព្រះមហាក្សត្រ ព្រះមហាក្សត្រី និងទង្វើរបស់សម្តេចតេជោ ពេលខ្លួនមានទុក្ខលំបាក (ចុចអាន)
៥៖ ម្ចាស់ PassApp ដែលដឹកជនជាតិជប៉ុនផ្ទុកកូវីដ១៩ ត្រូវបានមន្ទីរសុខាភិបាលខេត្តសៀមរាបធ្វើតេស្តរកកូវីដ ដោយឃើញលទ្ធផល «អវិជ្ជមាន» (ចុចអាន)
៦៖ នគរបាលឃាត់ខ្លួនយុវតីម្នាក់មកណែនាំ ក្រោយបង្ហោះព័ត៌មានមិនពិតថាមានជំងឺ Covid-19 កើតឡើងនៅស្រុកប្រាសាទបាគង ខេត្តសៀមរាប (ចុចអាន)
៧៖ GMAC: រហូតដល់ចុងសប្តាហ៍នេះ នាវាដឹកវត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរ១២គ្រឿងពីចិន នឹងចូលចតនៅកំពង់ផែខេត្តព្រះសីហនុ, បែបបទ និងការដឹកជញ្ជូន ត្រូវបានសម្រួលយ៉ាងពិសេស (ចុចអាន)
៨៖ ចិននឹងជួយកម្ពុជានូវសម្ភារ និងចែករំលែកបទពិសោន៍ការបង្ការ និងត្រូតពិនិត្យរកមេរោគ COVID-19 តាមអាកាសយានដ្ឋាន និងក្នុងយន្តហោះ (ចុចអាន)
៩៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេសឆ្លងវីរុស COVID-19 (ចុចអាន)
១០៖ COVID-19: អ្នកធ្វើដំណើរមកពីប្រទេស៤ ត្រូវតែបង្ហាញសំបុត្រពេទ្យមុនធ្វើដំណើរទៅកាន់ថៃ (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ ចិន៖ ចំនួនអ្នកឆ្លង COVID-19 មានសរុប៨០,៧៧៨ករណី ក្នុងនោះ៦១,៤៧៥នាក់ជាសះស្បើយ និង៣,១៥៨នាក់ស្លាប់ (ចុចអាន)
២៖ កូរ៉េខាងត្បូងប្រកាសពីការឆ្លង COVID-19 កើនដល់៧,៧៥៥ករណី ក្នុងនោះអ្នកជំងឺ៦០នាក់ស្លាប់, អត្រាឆ្លងកើនឡើងវិញបន្តិច (ចុចអាន)
៣៖ ថៃរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន៦នាក់ថែមទៀត ធ្វើឲ្យករណីសរុបកើនដល់៥៩នាក់ តែក្នុងនោះ៣៤នាក់ជាសះស្បើយ (ចុចអាន)
៤៖ មនុស្ស១៦៨នាក់ទៀតស្លាប់នៅអ៉ីតាលី ក្នុងពេលតែមួយថ្ងៃ ដោយសារ COVID-19, អ្នកស្លាប់សរុបកើនដល់៦៣១នាក់ និងឆ្លង១០,១៤៩នាក់ (ចុចអាន)
៥៖ វៀតណាម៖ ចំនួនអ្នកឆ្លង COVID-19 កើនដល់ ៣៥នាក់ ក្រោយរកឃើញករណីឆ្លងថ្មី នាំចូលមកពីអឺរ៉ុប (ចុចអាន)
៦៖ ឥណ្ឌូណេស៊ីរាយការណ៍ពីអ្នកស្លាប់ដំបូងដោយសារជំងឺ COVID-19 ក្នុងចំណោមអ្នកដែលបានឆ្លងសរុប២៧នាក់ (ចុចអាន)
៧៖ ចំនួនអ្នកឆ្លង COVID-19 កើនដល់ជិត១,០០០នាក់ នៅសហរដ្ឋអាមេរិក, ក្រុមអ្នកជំនាញបន្ទោសអាជ្ញាធរដែលយឺតយ៉ាវ (ចុចអាន)
៨៖ ជើងហោះហើររាប់ពាន់ត្រូវលុបចោលទូទាំងពិភពលោក ដោយសារតែការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី (COVID-19) (ចុចអាន)
៩៖ បុគ្គលិកម្នាក់របស់ក្រុមហ៊ុន Apple នៅអៀរឡង់ មានផ្ទុកមេរោគ COVID-19 (ចុចអាន)
១០៖ ប្រធានាធិបតីរុស្ស៊ី ពូទីន គាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ ដែលអាចឱ្យលោកបន្តកាន់អំណាច តទៅទៀត (ចុចអាន)
១១៖ Pakatan Harapan: សមាជិកគណៈរដ្ឋមន្ត្រីម៉ាឡេស៊ីថ្មី របស់លោក Muhyiddin Yassin គឺមានភាពលើសចំណុះ (ចុចអាន)
១២៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង៖ «វីរុសត្រូវបានទប់ស្កាត់ជាមូលដ្ឋាន នៅក្នុងខេត្តហ៊ូប៉ី និងទីក្រុងវូហាន» (ចុចអាន)
១៣៖ ប្រជាជនអ៉ីរ៉ង់ជាង៤០នាក់ស្លាប់ និងរាប់រយនាក់ដេកពេទ្យដោយសារពុលស្រា ក្រោយលឺពាក្យចចាមអារ៉ាមថា ផឹកស្រាអាចសម្លាប់វីរុសកូរ៉ូណា (ចុចអាន)
១៤៖ លោក ដូណាល់ ត្រាំ អះអាងថាត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើតេស្តរកវីរុស COVID-19 ប៉ុន្តែគ្រូពេទ្យនៅសេតវិមានថាមិនទាន់ចាំបាច់ (ចុចអាន)
១៥៖ ទីបំផុតលោក មហាធៀ ទទួលស្គាល់បរាជ័យហើយអះអាងថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្មី នឹងទទួលការគាំទ្រពីសភាជាតិ (ចុចអាន)
១៦៖ រដ្ឋមន្ត្រីសុខាភិបាលអាល្លឺម៉ង់៖ វិធានការបិទព្រំដែន មិនអាចទប់ស្កាត់ COVID-19 បាននោះទេ! (ចុចអាន)
១៧៖ មន្ត្រីអន្តោប្រវែសន៍ថៃពីររូប ប្រចាំនៅព្រលានយន្តហោះសុវណ្ណភូមិ ឆ្លងវីរុស COVID-19, ពួកគេមានតួនាទីពិនិត្យលិខិតឆ្លងដែន (ចុចអាន)
១៨៖ មកស្គាល់ប្រទេសចំនួន២១លើពិភពលោក ដែលមានករណីឆ្លង COVID-19 ខ្ពស់ជាងគេចាប់ពី១០០ករណីឡើងទៅ (ចុចអាន)