(ភ្នំពេញ)៖ គម្រោងថ្មី ដឹ ហ្គ្រីន វីល (The Green Ville) របស់បុរី ជារី នឹងប្រកាសបើកសម្ពាធនៅថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០២០ ជាមួយការបញ្ចុះតម្លៃ រហូតដល់៧% និងការបង់រំលស់ ឥតការប្រាក់រហូតដល់ ១៨ខែ។ គម្រោងដឹហ្គ្រីន វីល (The Green Ville) មានផ្ទៃដីសរុបជាង ១០ហិចតា និងមានផ្ទះជាង ៦០០ល្វែង។
កាន់តែពិសេស ជាមួយលក្ខខណ្ឌបង់ប្រាក់ ងាយស្រួលបំផុត លោកអ្នកមានត្រឹម $4,250 អាចក្លាយជាម្ចាស់ផ្ទះភ្លាមៗ ជាមួយការបង់ប្រចាំខែ ត្រឹមតែ $536 តែប៉ុណ្ណោះ ។
គម្រោង ដឺ ហ្រ្គីន វីល (The Green Ville) នេះទទួលបានការចាប់អារម្មណ៍ជាខ្លាំង ក្នុងការវិនិយោគ ដោយសារមានទីតាំងល្អ ត្រឹម៥នាទីពីព្រលានយន្តហោះ និងមានផ្សារទំនើប, រោងភាពយន្តPrime Cineplex, មន្ទីរពេទ្យ, ហាងកាហ្វេ, ភោជនីយដ្ឋាន និង សាលារៀនជាច្រើនដូចជា៖ សាកលវិទ្យាល័យ/សាលារៀនប៊ែលធីថ្មី ,សាលាសុវណ្ណភូមិរួមជាមួយ ចរន្តផ្លូវធំខ្វាត់ខ្វែងឆ្លងកាត់ និងជាប់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជម្រុញអោយតម្លៃ អចលនទ្រព្យ កើនឡើងជាខ្លាំង។
គម្រោងនេះ នៅជាប់ផ្លូវជាតិលេខ៣តែមួយគត់ ដែលមានសួនច្បារ២៤ម៉ែត្រ នៅចំកណ្តាលបុរីតែម្តង និង ជាទីតាំងពោរពេញ ទៅដោយសក្ដានុពលសេដ្ឋកិច្ច ព្រមទាំងជាតំបន់ មានសន្ទុះអភិវឌ្ឍន៍ខ្ពស់ និង អំណោយផល ដល់ការប្រកបរបរអាជីវកម្មខ្លាំង។
គម្រោង ដឹ ហ្គ្រីន វីល (The Green Ville) គ្រោងនឹងប្រកាសលក់ផ្ទះ ចំនួន២ប្រភេទ ដែលរួមមាន ហ្សបហោស៍ និង វីឡាកូនកាត់ លើសពីនេះ ក្នុងគម្រោងមានសាងសង់ អគារពាណិជ្ជកម្ម ហាងកាហ្វេ និងផ្សារទំនើបផងដែរ ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងការិយាល័យកណ្ដាល បុរី ជារី អាសយដ្ឋាន ផ្ទះលេខ 01អេ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទូរស័ព្ទលេខៈ 077 999 660 / 081 999 660៕