(ភ្នំពេញ)៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌនេស៉ី នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ បានអំពាវនាវប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺរលាកសួត ដែលបង្កដោយមេរោគ Covid-19 ខណៈប្រទេសនេះ មានអ្នកឆ្លងចំនួន ២៧ករណី និងស្លាប់១ករណី។ នេះបើយោងតាមសេចក្តីជូនដំណឹង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។
យោងតាមសេចក្តីជូនដំណឹងនេះ បានឲ្យដឹងថា ពីរសប្តាហ៍កន្លងទៅនេះ ប្រទេសឥណ្ឌូនេស៉ីបានរកឃើញជំងឺរលាកផ្លូវដង្ហើម Covid-19 ហើយក្នុងរយៈពេលតែក្នុង១សប្តាហ៍ ការឆ្លងរីករាលដាលយ៉ាងឆាប់រហ័សពី១ករណីទៅ ២៧ករណី ហើយថ្ងៃនេះ មានអ្នកផ្ទុក Covid-19 ចំនួន ១ករណីបានទទួលមរណភាព។
យោងតាមស្ថានភាពខាងលើនេះ សូមបងប្អូននិស្សិត និងជនរួមជាតិខ្មែរ ដែលកំពុងមានវត្តមាននៅឥណ្ឌូនេស៉ី សូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ហើយបើមិនមានការចាំបាច់ សូមកុំទៅទីសាធារណៈ ដែលមានមនុស្សច្រើន។ ក្នុងករណីមានការសង្ស័យអំពីរោគសញ្ញា Covid-19 ឬជនរួមជាតិឆ្លងមេរោគនេះ សូមទាក់ទងអាជ្ញាធរមានសមត្ថកិច្ចឥណ្ឌូនេស៉ី និងទាក់ទងស្ថានទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៉ី៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៉ី៖