(ភ្នំពេញ)៖ ក្រុមហ៊ុនរថយន្ត MG ដែលជាក្រុមហ៊ុនលក់រថយន្តធំមួយក្នុងរាជធានីភ្នំពេញ បានបរិច្ចាគម៉ាសចំនួន ១,០០០ម៉ាស ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាក្នុងសកម្មភាព សប្បុរសធម៌ ដើម្បីជួយដល់ប្រជាជនកម្ពុជាការពារការឆ្លងរីរុសកូរ៉ូណា ឬ Covid-19។
ក្រុមហ៊ុន MG បង្ហាញពីការចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់ជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងនៃវីរុសកូរ៉ូណា ខណៈសេដ្ឋកិច្ចជាតិកំពុងតែស្ថិតក្នុងចំណុច មួយដែលគួរឱ្យព្រួយបារម្ហ ក្រុមហ៊ុន MG បានចូលរួមវិភាគទានដើម្បីធ្វើឱ្យប្រាកដថាប្រទេសកម្ពុជានៅតែរីកចម្រើន ហើយនឹងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីគាំទ្រដល់អ្នកជំនាញ ដែលមានសមត្ថភាពខ្ពស់បំផុតនៅជួរមុខ នៃការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃវីរុសដ៏កាចសាហាវនេះ។
ក្រុមហ៊ុន MG បានជួយសម្រួលដល់រាជរដ្ឋាភិបាលកម្ពុជាដែលកំពុងការពារ, ទប់ស្កាត់ និងមានការព្រួយបារម្ហជាខ្លាំងចំពោះជំងឺ Covid19 ដ៏សាហាវនេះ ដែលកំពុងរាតត្បាតទូទាំងសកលលោក។
សូមបញ្ជាក់ថា យោងទៅតាមសេចក្តីណែនាំរបស់អង្កការសុខភាពពិភពលោក គួរណាស់កាត់បន្ថយការប៉ះពាល់ដោយផ្ទាល់ ដើម្បីចៀសវាងនូវការចម្លងរីរុសកូរ៉ូណា។ ក្នុងយុទ្ធនាការទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺ Covid-19 នេះប្រជាជនគ្រប់រូបគឺត្រូវតែពាក់ម៉ាសការពារ និងឧស្សាហ៏លាងសម្អាតដៃជាមួយទឹកអាល់កុល កំចាត់មេរោគផងដែរ៕