(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញមុខសញ្ញាលួច ឆក់ និងលូកហោបៅ ដែលធ្លាប់ធ្វើសកម្មភាពនាពេលកន្លងទៅ ដើម្បីឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ពេលដើរលេងកម្សាន្ដ ក្នុងឱកាសពិធីបុណ្យទន្លេ នៅខេត្តបាត់ដំបង។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក៏បានអំពាវនាវប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្ដ ក្នុងឱកាសបុណ្យទន្លេនៅខេត្តបាត់ដំបង នាពេលខាងមុខនេះ សូមបង្កើនការ ប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះមុខសញ្ញាដែលបានបង្ហាញជូននេះ។ ប្រសិនបើជួបហេតុការណ៍ផ្សេង សូមទំនាក់ទំនងទៅកាន់សមត្ថកិច្ចដែលនៅជិតបំផុត។
គួរជម្រាបថា ពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង ក្រោមប្រធានបទ «ទន្លេនៃសន្តិសុខ ទន្លេនៃវិបុលភាព» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១៣-១៥ ខែមីនា ឆ្នាំ២០២០៕