(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាស ស្ដីពីការទទួលស្គាល់ សមាសភាពសមាជិកក្រុមប្រឹក្សា ខេត្ដកណ្ដាលចំនួន ២៦រូប ក្នុងនោះ លោក ម៉ៅ ភិរុណ អតីតអភិបាលខេត្តកណ្តាល ត្រូវបានទទួលស្គាល់ជាប្រធានក្រុមប្រឹក្សាខេត្ត។ នេះបើតាមប្រកាសរបស់សម្ដេចក្រឡាហោម ស ខេង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែមីនានេះ។
ក្នុងសេចក្ដីប្រកាស បានបញ្ជាក់ថា «អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ត្រូវអនុវត្ដប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ»។
ខាងក្រោមនេះ ជាសេចក្ដីប្រកាស របស់សម្ដេចក្រឡាហោម ស ខេង៖