(ភ្នំពេញ)៖ គម្រោងថ្មីដ៏ធំអស្ចារ្យ ផាក លែន 50M របស់ ជីប ម៉ុង លែន នឹងបន្តបើកលក់ទីតាំងថ្មីបន្ថែមទៀត បន្ទាប់ពីបានបើកលក់ជាផ្លូវការយ៉ាងជោគជ័យ ដែលទទួលបានការគាំទ្រយ៉ាងច្រើនសម្បើមពីសំណាក់អតិថិជន កាលពីខែមករា ឆ្នាំ2020 នេះ។
គម្រោងថ្មីនេះ នឹងបើកលក់ទីតាំងថ្មីបន្ថែម នៅថ្ងៃទី 14-15 ខែមីនា ឆ្នាំ 2020 នៅទីតាំងគម្រោងផ្ទាល់ ដែលស្ថិតនៅតាមបណ្តោយផ្លូវ 50 ម៉ែត្រ កែងជាមួយផ្លូវ 30 ម៉ែត្រ (ផ្លូវព្រៃស) ជាមួយការបញ្ចុះតម្លៃរហូតដល់ 8% និងរំលស់ 100% ។
គម្រោងថ្មីមួយនេះ ស្ថិតនៅលើផ្ទៃដីដ៏ធំអស្ចារ្យក្នុងតំបន់ចំការដូង ដែលមានចង្ងាយត្រឹមតែ 2នាទីប៉ុណ្ណោះពីផ្សារចំការដូង, 10 នាទីពីផ្សារ AEON III និង ផ្សារទំនើប ជីប ម៉ុង 60ម៉ែត្រ, ឬ 15នាទីពីផ្សារទំនើប ជីប ម៉ុង 271។ រឹតតែពិសេសជាងនេះ គម្រោង ផាក លែន 50M ក៏មានផ្សារទំនើប ជីប ម៉ុង 50M ផ្ទាល់ក្នុងគម្រោង ក៏ដូចជាក្លឹបហាត់ប្រាណ, អាងហែលទឹក, សួនកុមារ, សួនច្បារបៃតង ដែលកាន់តែផ្តល់ភាពងាយស្រួលដល់ការរស់នៅបែបស៊ីវិល័យ និងទាន់សម័យជូនអតិថិជន។
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងមកកាន់ទូរសព្ទលេខ 061 997 888 ឬ ចូលទៅហ្វេសបុកផេច Chip Mong Land៕