(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ ដឹកនាំមន្ត្រីរាជការទូទាំងខេត្ត យុវជន ប្រមាណ៥០០នាក់ រៀបចំទិវាជាតិទីក្រុងស្អាតលើកទី៨ ក្រោមប្រធានបទ «ទីក្រុងស្អាត ទីក្រុងដែលមានវិថីម្ហូបអាហារស្អាត» ក្នុងក្រុងស្ទឹងត្រែង។
ក្នុងឱកាសនោះ លោក ម៉ុម សារឿន បាននូវសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្រោមប្រធានបទ ទីក្រុងស្អាត ទីក្រុងដែលមានវិថីម្ហូបអាហារស្អាត ក្នុងក្រុងស្ទឹងត្រែង ទន្ទឹមនឹងនោះលោកបានសម្តែងនូវការអបអរសាទរចំពោះបេក្ខភាពក្រុងស្ទឹងត្រែង ជាមួយនឹងចលប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ ឆ្នាំ២០២១-២០២៣ ព្រមទាំងបានអំពាវនាវដល់កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ មន្រ្តីរាជការជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្ស និសិត្ស យុវជន និងប្រជាពលរដ្ឋ ត្រូវចូលរួមទាំងអស់គ្នា ដោយមិនសំដៅលើការសម្អាតសំរាម តែមួយមុខនោះទេ ត្រូវគិតទៅលើកត្តាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនាម័យតាមគេហដ្ឋាន ការថែរក្សាទ្រព្យសម្បត្តិសាធារណៈ។
លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ព្រោះបើទីក្រុងស្អាត នាំមកនូវសុខភាពល្អ និងការរស់នៅប្រកបដោយផាសុខភាព ព្រមទាំងទាក់ទាញ ទេសចរណ៍ចូលមកកម្សាន្តសប្បាយ ឬស្នាក់នៅក្នុងខេត្ត បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ្តផងដែរ។ បន្ទាប់មកអង្គពិធីទាំងមូលបានធ្វើសកម្មភាព សំអាតអនាម័យបរិស្ថាន ក្នុងក្រុងស្ទឹងត្រែង ថែមទៀតផងដែរ៕