(ភ្នំពេញ)៖ សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្សនាយក នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់កិត្តិយសយាងនិមន្ដអញ្ជើញប្រារព្ធពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះតេជគណ ច័ន្ទ សុភាព និងសហការីមន្ត្រីសង្ឃអនុគណខណ្ឌឫស្សីកែវ ៣អង្គផ្សេងទៀត។
ពិធីស្រោចស្រពព្រះសុគន្ធវារីខាងលើនេះ បានរៀបចំធ្វើឡើង ស្ថិតនៅវត្តទួលសន្តិវ័ន (ហៅវត្តទួលអស់លោក) សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ នាថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ។
ពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះតេជគណ ច័ន្ទ សុភាព និងសហការីមន្ត្រីសង្ឃអនុគណខណ្ឌឫស្សីកែវ ៣ព្រះអង្គផ្សេងទៀត ខាងលើនេះ ត្រូវបានរៀបចំធ្វើឡើងយ៉ាងអធិកអធម ក្រោមការយាងនិមន្ដអញ្ជើញចូលរួមពីសម្ដេចសង្ឃជាន់ខ្ពស់ ព្រះពោធិ៍វង្ស កិត្តិបណ្ឌិត អំ លឹមហេង ព្រះសង្សនាយករងទី១, សម្ដេចព្រះឧត្តមវង្សា កិត្តិបណ្ឌិត មួង រ៉ា ព្រះសង្សនាយករងទី៣, សម្ដេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា សមាជិកថេរសភាសង្ស, និងសម្ដេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភាសង្ស នៃព្រះរាជាណាចក្រកម្ពុជា និងមានការនិមន្ដចូលរួមពីគណៈសង្ឃ និងមន្ត្រីសង្ឃ ជាច្រើនអង្គទៀតផងដែរ។
សូមជម្រាបថា ក្រោយពីជួបជុំពុទ្ធបរិស័ទជិតឆ្ងាយប្រារព្ធពិធី ដោយអានព្រះរាជក្រឹត្យ ប្រកាសណីយ្យបត្ត និងក្រុងពាលី រួចហើយ ចាប់ផ្ដើមស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះបរិត្តសោភ័ណ ច័ន្ទ សុភាព ព្រះរាជាគណថ្នាក់កិត្តិយស ជាព្រះធម្មធរអនុគណខណ្ឌឫស្សីកែវ ជាព្រះរាជាគណៈ គណមហានិកាយ និងជាទីប្រឹក្សាផ្ទាល់សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្សនាយក នៃព្រះរាជាណាចក្រកម្ពុជា។
ជាកិច្ចបន្ត សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្ដេចព្រះសង្សនាយក នៃព្រះរាជាណាចក្រកម្ពុជា នន្ទ ង៉ែត និមន្ដស្រោចស្រពព្រះសុគន្ធវារី ប្រគេនប្រកាសសណីយបត្តដល់គណៈសង្ឃ បីព្រះអង្គទៀត មានព្រះគ្រូវរបញ្ញាកោសល ណូច នី ព្រះវិន័យធរអនុគណខណ្ឌឫស្សីកែវ, ព្រះគ្រូទីបធម្មោ ម៉ុក ប៊ុនសុធា ព្រះសមុហ៍គណខណ្ឌឫស្សីកែវ, ព្រះពិក្ខុ ជុំ លាភ ព្រះលេខាធិការអនុគណខណ្ឌឫស្សីកែវ។
ក្នុងពិធីនេះ លោក ជា ពិសី បានសំពរដល់ព្រះសង្ឃគ្រប់អង្គ ពិសេសព្រះសង្ឃគង់នៅវត្តទាំង៥ ក្នុងខណ្ឌ ដោយផ្ដោតសំខាន់លើការរួមគ្នារក្សាឲ្យបាននូវសន្តិសុខផ្ទៃក្នុង និងការរួមគ្នាសម្អាត អនាម័យ បរិស្ថាន ដើម្បីទប់ស្កាត់ការឆ្លងវិរុស COVID-19 ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រៅពីលោកអភិបាលខណ្ឌ និងលោកស្រី អាន ផល្លា ផ្ដួចផ្ដើមបុណ្យក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីនេះ ព្រមទាំងសហការី, មានលោក-លោកស្រី អភិបាលរង, គណៈនាយក, នាយករង, និងសហការីខណ្ឌឫស្សីកែវរួមមាន៖ លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ, មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, លោក-លោកស្រី ចៅសង្កាត់ទាំង៧ និងលោក-លោកស្រី និងនាយនគរបាលប៉ុស្ដិ៍រដ្ឋបាលទាំង៧ ផងដែរ។
លើសពីនេះ មានលោកឧត្តមសេនីយ៍ឯក មែ សារឿន និងលោកស្រី ម៉េង វិមានរតនា ព្រមទាំងបុត្រ, ឧត្តមសេនីយ៍ ចាន់ វ៉ាន់ធឿន និងលោកស្រី ប៊ុន ពៅ ព្រមទាំងបុត្រ, លោក កង កាណាដា និងលោកស្រី សុច ចាន់តារា ព្រមទាំងបុត្រ, ឧត្តមសេនីយ៍ឯក ម៉ែន រស្មី និងបងប្អូន ព្រមទាំងបុត្រ, លោក ហម សុធី ព្រមទាំងបុត្រ, លោក បាន ចំរ៉ុង និងលោកស្រី ម៉ែន ស៉ីណាត ព្រមទាំងបុត្រ, លោក រស់ ភឿន និងលោកស្រី ស៊ូ មារីណា ព្រមទាំងបុត្រ។
បន្ថែមពីនេះ មានលោក សេង រិទ្ធី និងលោកស្រី ព្រមទាំងបុត្រ, លោក ជា ហុង និងលោកស្រី ប៊ូ គឹមលាង ព្រមទាំងបុត្រ, លោក អ៊ុន ណូផា និងលោកស្រី ស៉ីម សេដ្ឋា ព្រមទាំងបុត្រ, លោក អ៊ូក សោភ័ណ និងលោកស្រី ម៉ៅ ចាន់ថន ព្រមទាំងបុត្រ, លោកស្រីឧកញ៉ា ប៊ុន ណារី ព្រមទាំងបុត្រ, លោកឧកញ៉ា ថៃ ឈុនគ្រី និងលោកស្រី ព្រមទាំងបុត្រ, លោក យន់ សុភ័ក្រ្ត និងលោកស្រី ជុំ ណារី ព្រមទាំងបុត្រ, និងលោក ណុប សក្កដា ហៅព្រះផេះ គ្រូអង្កាម និងភរិយា ព្រមទាំងបុត្រ ព្រមទាំងពុទ្ធបរិស័ទ សប្បុរសជន ជិតឆ្ងាយយ៉ាងច្រើនកុះករ៕