(បាត់ដំបង)៖ ប្រជាកសិករ២នាក់បានស្លាប់ និងរងរបួសដោយសារផ្ទុះមីន នៅវេលាម៉ោង៩៖១០នាទី ព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ខណ:ជនរងគ្រោះកំពុងភ្ជួរត្រាក់ទ័រ រាស់ចំការដំឡូង ។

បើតាមការបញ្ជាក់ពីក្រុមគ្រួសារជនរងគ្រោះបានបញ្ជាក់ថា អ្នកស្លាប់ឈ្មោះ សៅ វឹត ភេទប្រុស អាយុ២៨ឆ្នាំ ត្រូវមួយចំហៀងខ្លួនខាងស្តាំ​ ជើង​ ដៃ ក្បាល និងចុងដង្ហើម ដោយឡែក អ្នករងរបួស ឈ្មោះ ស៊ុន សែម ភេទ​ប្រុស អាយុ២៧ឆ្នាំ មានប្រពន្ធ កូនពីនាក់។  

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច បានចុះទៅជួយអន្តរាគមន៌ដោយដឹកជនរងគ្រោះ​ដែលរងរបួស ទៅមន្ទីរពេទ្យ ខណ:អ្នកស្លាប់ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕