(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងគណ:កម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានប្រកាសដាក់ចេញចលនាប្រឡងប្រណាំង «បង្គន់សាធារណៈកម្ពុជា» លើកទី១ ឆ្នាំ២០១៨ សំដៅជំរុញ និងពង្រឹងការរៀបចំគុណភាពសេវាកម្ម បង្គន់សាធារណៈកម្ពុជា នៅទូទាំងប្រទេស ប្រកបដោយបរិស្ថានស្អាត អនាម័យ ផាសុកភាព និងជាទីពេញចិត្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រួមចំណែកលើកស្ទួយកម្ពុជា ជាគោលដៅទេសចរណ៍ ប្រកបដោយភាពទាក់ទាញសាកសមនឹងប្រសិទ្ធនាម «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ»។
សូមរីករាយទស្សនាវីដេអូ ដែលក្រសួងទេសចរណ៍ និងគណ:កម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ផលិតឡើងដូចតទៅ៖