(ព្រៃវែង)៖ គម្រោងជំរុញផលិតកម្ម និងការប្រើប្រាស់គ្រាប់ពូជស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម បានសហការជាមួយអង្គការ JICA និងសហព័ន្ធស្រូវអង្កកម្ពុជា ធ្វើវេទិការផ្សព្វផ្សាយអំពីការជំរុញផលិតកម្មពូជស្រូវ ដល់ប្រជាកសិករ ក្នុងខេត្តព្រៃវែង ជាលើកទី២ ក្នុងខេត្តព្រៃវែង ដែលមានការចូលរួមពីមន្រី្តមន្ទីរកសិកម្មខេត្តព្រៃវែង ព្រមទាំងមន្រ្តីជំនាញដែលកំពុងអនុវត្តន៍ គម្រោងព្រមទាំងប្រជាកសិករ ជាពិសេសេអ្នកផលិតគ្រាប់ពូជស្រូវជាច្រើនអ្នក។
នៅក្នុងវេទិការផ្សព្វផ្សាយផលិតគ្រាប់ពូជស្រូវជាលើកទី២ ក្នុងខេត្តព្រៃវែងនេះ គឺលោក សាក់ ជឿន ដែលជាទីប្រឹក្សាថ្នាក់ជាតិ នៃគម្រោងជំរុញផលិតកម្ម និងប្រើប្រាសលគ្រាប់ពូជស្រូវ បានលើកឡើងថា ការអនុវត្តន៍គម្រោងក្រោមកិច្ចសហការរវាង ក្រសួងកសិកម្ម និង Jica ដែលបានអនុវត្តដល់ពេលនេះ គឺដើម្បីជំរុញការបង្កើតគ្រាប់ពូជស្រូវ ដែលមានគុណភាពល្អ និងប្រើប្រាស់គ្រាប់ពូជល្អបន្ថែមទៀត។
លោក សាក់ ជឿន បានពន្យល់ផ្តល់នូវចំណេះដឹងដល់អ្នកចូលរួមទាំងអស់ អំពីប្រព័ន្ធគ្រប់គ្រង និងបញ្ជាក់នៅគុណភាពគ្រាប់ពូជដំណាំកម្ពុជា ដែលហៅកាត់ថា QDS ដែលជាប្រព័ន្ធសំខាន់នៅក្នុងការធានាបានថា គ្រាប់ពូជស្រូវដែលផលិតបានជាគ្រាប់ពូជ ដែលប្រកបដោយគុណភាព។
លោកបានបន្តថា ប្រព័ន្ធ QDS នេះ គឺមានដំណាក់កាលក្នុងកាជ្រើសរើសគ្រាប់ពូជ ដើម្បីប្រាកដថាមានគុណភាពល្អមុននឹងបញ្ចេញលក់ នៅតាមទីផ្សារបាន ដោយឆ្លងកាត់ការធ្វើស្តង់ដានៅទីវាល ទើបឈានដល់ដំណាក់កាលចុងក្រោយ គឺការធ្វើស្តង់ដានៅមន្ទីពិសោធ។ ជាមួយគ្នានេះដែរ ដោយកន្លងមកក្រោមការអនុវត្ត ក្នុងខេត្តព្រៃវែង ពុំទាន់ទទួលបានផលល្អប្រសើរ ក្នុងការផលិតគ្រាប់ពូជស្រូវ ដែលឆ្លងផុតស្តង់ដា មន្ទីរពិសោធន៍នៅឡើយទេ ដោយនូវជួបបញ្ហាប្រឈមមួយចំនួន ដែលត្រូវកែលម្អរ។
សូមរំឮកថាសម្រាប់ប្រព័ន្ធ QDS នេះ នឹងយកទៅអនុវត្តក្នុងខេត្តគោលដៅទាំង៤ នៃគម្រោងជំរុញគុណភាពគ្រាប់ពូជស្រូវ ដែលអនុវត្តសាកល្បង ក្នុងខេត្តព្រៃវែង ជាបន្តបន្ទាប់ទៀតនឹងទៅអនុវត្តក្នុងខេត្តតាកែវ, ខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង៕