(កំពង់ស្ពឺ)៖ ស្ត្រីម្នាក់ជាថៅកែ រកសុីដើរទិញស្រូវ ត្រូវបានជនសង្ស័យមួយក្រុមចាប់ចងនៅក្នុងព្រៃ រួចហើយវាយប្លន់យកលុយ និងគ្រឿងអលង្ការមួយចំនួន តាំងពីព្រឹក រហូតដល់វេលា ម៉ោង១២ថ្ងៃត្រង់ ទី៣១ ខែធ្នូ ឆ្នាំ២០១៥ ទើបជនសង្ស័យ ដោះលែងជនរងគ្រោះមកវិញ។ ប៉ុន្តែជនសង្ស័យ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចតាមស្រាវជ្រាវ ហើយឈានទៅ ដល់ឃាត់ខ្លួននៅល្ងាចថ្ងៃដដែល យកទៅសួរនាំថា តើពិតជាមានការជាប់ពាក់ព័ន្ឋនឹងសកម្មភាពប្លន់មួយនេះ ដែរឬទេ?
ករណីចាប់ថៅកែស្រីរកសុី ទិញស្រូវប្លន់យកទ្រព្យសម្បត្តិខាងលើនេះ បានកើតឡើង នៅព្រៃខាងកើតភូមិត្រពាំងវែង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ស្ត្រីរងគ្រោះ ត្រូវប្រាប់ថា ឈ្មោះ ហុង យីគី អាយុ ៣៩ឆ្នាំ រស់នៅភូមិជ្រៃក្រាំខ្នុរ ឃុំដំណាក់រាំង ត្រូវបានជនសង្ស័យ វាយអោយរបួសចំថ្ងាស់ ហើយប្លន់យកលុយមួយចំនួនខ្សែកប្លាទីន១ខ្សែ, ខ្សែដៃ១ខ្សែ និងកងដៃ១ឈុត ៕