Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្រវឹងសូមកុំបើកបរ! ស្លាប់៧នាក់ និងរបួស៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១០ ខែមីនាម្សិលមិញ

11-03-2020 07:13

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្ដាលឲ្យមនុស្សស្លាប់៧នាក់ របួសស្រាល៣នាក់ និងរបួសធ្ងន់៦នាក់ ក្នុងនោះមិនពាក់មួក៩នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនប្រកាន់ស្ដាំ, ស្រវឹង, បត់គ្រោះថ្នាក់ និងមិនគោរពសិទ្ធិ៕