(សៀមរាប)៖ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប នៅរាត្រីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ បានឱ្យភ្នាក់ងារ បណ្ដាញសារព័ត៌មាន Fresh News ដឹងថា៖ មន្ត្រី ក្រុមគ្រូពេទ្យ និងបុគ្គលិក ចំនួន២០រូប គឺជាអ្នកប្រចាំការ នៅកន្លែងបុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ ដែលបានឆ្លង Covid-19 ដែលដាក់ឱ្យស្ថិតនៅដោយឡែក នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ហើយក្នុងនោះក៏មានមនុស្ស៣នាក់ទៀត ដែលកំពុងស្ថិតនៅដាច់ដោយឡែក ដែលពុំមានការឆ្លងនោះទេ ខណៈដែលក្រសួងសុខាភិបាល នឹងបន្តពិនិត្យ តាមដាន ក្នុងរយៈពេល ១៤ថ្ងៃបន្តផងដែរ។

ក្រៅពីការបំពេញនូវតួនាទី និងភារកិច្ចទទួលខុសត្រូវ គឺមន្ត្រីទាំងនេះ បានធ្វើការហ្វឹកហាត់បន្ថែមទៀតផងដែរ ក្នុងការពង្រឹងសមត្ថភាព ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតដោយវីរុស COVID-19។

ខាងក្រោមជារូបភាពហ្វឹកហាត់បន្ថែមរបស់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប៖