(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្ដីអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យទាំងឡាយ នូវសំណើមួយចំនួនពាក់ព័ន្ធនឹងការបន្ធូរបន្ថយថ្លៃ ឬបញ្ចុះថ្លៃសមស្របណាមួយសម្រាប់ការលក់លំនៅឋានជូនកម្មករ និយោជិត ដែលរងផលប៉ះពាល់ដោយសារការព្យួរការងារ។

សំណើរបស់ក្រសួងសេដ្ឋកិច្ចចំពោះម្ចាស់ក្រុមហ៊ុនអចលនទ្រព្យទាំងនោះ រួមមាន៖

១៖ ផ្ដល់ភាពទន់ភ្លន់អំពីលក្ខខណ្ឌនៃការបង់ប្រាក់ចំពោះការទិញលំនៅឋានរបស់កម្មករ និយោជិតណា ដែលទទួលរងផលប៉ះពាល់ដូចបានគូសបញ្ជាក់ខាងលើ។

២៖ បញ្ចុះថ្លៃផ្ទះក្នុងកម្រិតសមស្របណាមួយ ខណៈដែលរាជរដ្ឋាភិបាលលបានសម្រេចផ្ដល់ការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅឋានគ្រប់ប្រភេទ) ដែលមានតម្លៃស្មើ ឬទាបជាង ៧០,០០០ដុល្លារ ក្នុងរយៈពេល១ឆ្នាំ។

សូមអានខ្លឹមសារលម្អិតក្នុងសេចក្ដីអំពាវនាវរបស់ក្រសួងសេដ្ឋកិច្ច៖